ប្រពន្ធឯណាទប់ទឹកភ្នែកបាន! ទូរស័ព្ទទៅប្តីគ្មានអ្នកទទួល ស្រាប់តែដើរមកមើលឃើញនៅសល់តែឆ្អឹង

ហេតុការណ៏ដ៏រន្ធត់មួយបានធ្វើអោយស្ត្រីដែលជាប្រពន្ធខ្លោចផ្សារចិត្តយ៉ាងខ្លាំងនៅពេលដែលបានឃើញប្តីខ្លួនឯងត្រូវភ្លើងឆេះរហូតដល់ស្លាប់ ដោយសារបាក់ឡធ្យូង កាលពីរសៀលថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2016 នេះ។

បុរសរងគ្រោះវ័យ 56 ឆ្នាំខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ លី សាវឿន   មានមុខរបរធ្វើចម្ការ ហើយជាអ្នករស់នៅរស់នៅភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងដែលជាកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានបានអោយដឹងពីឧប្បទេវហេតុនេះថា នៅមុនពេលកើតហេតុ បុរសជាប្ដីបានទៅកាយធ្យូងនៅចម្ការតាំងពីព្រឹក រហូតដល់ថ្ងៃត្រង់ នៅពេលនោះស្ត្រីដែលជាប្រពន្ធបានបានទូរស័ព្ទដើម្បីអោយមកហូបបាយ តែប្តីមិនទទួល។ ដោយឆ្ងល់ក្នុងចិត្តហើយចង់អោយអស់សង្ស័យ ក៏បានដើរទៅមើលស្រាប់តែ ប្តីរបស់ខ្លួនបានស្លាប់យ៉ាងអាណោចអធ័មពោលគឺត្រូវភ្លើងឆេះរហូតដល់សល់តែឆ្អឹងប៉ុននោះ។

ជុំវិញករណីនេះ សមត្ថកិច្ចបានអោយដឹងថា វាពុំមានពាក់ព័ន្ធនឹងអំពើរឃាតកម្មឡើយ ហើយចុងក្រោយក្រុមគ្រួសារបានចាត់ចែងរើសឆ្អឹងរបស់លោកតារងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.