បងប្អូនអើយកុំធ្វើអាងអញ្ចឹងអី ក្រែងថ្ងៃណាមួយនឹងជួបគ្រោះធំ!!!

នេះជាបទពិសោធន៏មួយសម្រាប់មាតាបិតាគ្រប់រូបដែលបានសង់អាងដាក់ព្រះភូមិនៅក្នុងបរិវេទផ្ទះអោយគិតគូរនឹងប្រុងប្រយ័ត្នទ្វេដងបើមានកូនតូច។

កុមារីម្នាក់ត្រូវបានគេរាយការណ៏ថាបានស្លាប់បន្ទាប់ពីលង់ទឹកអាងនៅខាងមុខផ្ទះ ។ ហេតុការណ៏មួយនេះបានកើតឡើងកាលពីរសៀលថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2016 កន្លងទៅនៅ ភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះខាងលើនេះ មានឈ្មោះ តុន លក្ខិណា មានអាយុទើបតែបាន 15 ខែប៉ុននោះ ដែលរូបគេបានលង់ទឹកស្លាប់នៅក្នងអាងដាក់ព្រះភូមិនៅខាងមុខផ្ទះ ក្នុងខណៈពេលដែលឳពុកម្តាយរបស់គេមានធុរៈ។

កុមារីរងគ្រោះ

ជុំវិញករណីនេះ កម្លាំងនគរបាលប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុដែរ ហើយក្រោយពេលពិនិត្យបានរកឃើញថា កុមារីខាងលើនេះពិតជាបានស្លាប់ដោយសារលង់ទឹកមែន៕

កន្លែងកើតហេតុ
Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.