ប្រើប្តីស្រូលៗតាមសម្រួល តែចុងក្រោយបែរជាកើតមានរឿងធំ

ស្រ្តីវ័យ 49 ឆ្នាំម្នាក់ត្រូវប្តីរបស់ខ្លួនកាប់នឹងកាំបិតបណ្តាលអោយរបួសធ្ងន់នៅក្រោយពេលមានទំនាស់ពាក្យសំដីបន្តិចបន្តួច ហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ទី 14 ខែធ្នូ ឆ្នាំ 2016 នេះនៅ ភូមិត្រពាំងគ្រុំ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានបានអោយដឹងថានៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធដែលជាជនរងគ្រោះដែលមានឈ្មោះ  ងួន ញ៉ ដែលជាអ្នករស់នៅក្នងភូមិកើតហេតុដូចដែលបានរៀបរាប់ខាងលើនេះបានប្រើប្តីរបស់គាត់អោយយកថ្នាំវ៉ាក់សាំងទៅដាក់ការពារកុំអោយកូនទាមានជម្ងឺឈឺស្កាត់​តែពេលនោះបុរសជាប្តីវ័យ 50 ឆ្នាំដែលត្រូវបានគេស្គាល់ឈ្មោះ នង រ៉ា បានរអ៊ូ មិនព្រមទៅ ហើយបានខឹងសម្បាទាញកំបិតមកកាប់តែម្តង តែសំណាងល្អ ស្ត្រីរងគ្រោះបានឃើញទាន់ ហើយបានយកដៃទៅចាប់ដែលបានធ្វើអោយមុតត្រង់.កផ្នែកខាងឆ្វេងទៅ ហើយចំណែកឯជនល្មើសបានរត់គេចខ្លនបាត់ទាំងស្រមោល។

ជុំវិញករណីនេះ  សមត្ថកិច្ចកំពុងតាមតាមស្រាវជ្រាវនឹងចាប់ខ្លួនបុរសជាប្តីមកផ្តន្ទាទោសអោយខានតែបាន ៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.