ផឹកទឹកក្រូចឆ្មារាល់ព្រឹក មានប្រយោជន៏ហួសអ្នកធ្លាប់ស្មានទៅទៀត

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

បើសិនជាអ្នកមានទម្លាប់ផឹកកាហ្វេនៅពេលព្រឹកព្រលឹមនោះ សូមគិតឡើងវិញព្រោះថាសារធាតុចិញ្ចឹមរបស់វាគឺចាញ់ក្រូចឆ្មាលាយជាមួយទឹកក្តៅដាច់តែម្តង។

source: Gharelu Recipes

ខាងក្រោមនេះគឺជាផលប្រយោជន៏ដែលអ្នកនឹងទទួលបានបន្ទាប់ពីផឹកឬប្រើប្រាស់ទឹកក្រូចឆ្មាជារៀងរាល់ព្រឹក៖

  • ជួយកម្ចាត់មុន៖ លាងសម្អាតមុខរបស់អ្នកជាមួយទឹកក្រូចឆ្មាពិតជាអាចលុបបំបាត់រោគមុន ដែលវានឹងជួយកាត់បន្ថយជាតិអាស៊ីតក្នុងរាងកាយ។
  • ជួយសម្រកទម្ងន់៖ មិនមែនបានន័យថាវានឹងជួយអោយអ្នកសម្រកទម្ងន់ដោយផ្ទាល់នោះទេ តែនៅពេលដែលអ្នកញ៉ាំវាហើយ វានឹងធ្វើអោយអ្នកមិនសូវឃ្លានអាហារ។
  • ជួយការពារជម្ងឺគ្រួសតម្រងនោម៖ វាសម្បូរទៅដោយជាតិប៉ូតាស្យូមវាជួយបង្កើនកម្រិតអាស៊ីតស៊ីទ្រិច នៅក្នុងទឹកនោម ដែលវាអាចរារាំងការកកើតជាគ្រួស។
  • ជម្រុញអោយប្រព័ន្ធភាពស៊ាំរបស់អ្នក៖ នៅពេលដែលប្រព័ន្ធភាពស៊ាំក្នុងរាងកាយល្អហើយ ជម្ងឺផ្សេងៗនឹងមិនអាចបៀតបៀនយើងបានឡើយ។
  • ការពារជម្ងឺផ្តាសាយ៖ វាសំបូរទៅដោយវីតាមីន C ដែលវាធ្វើអោយប្រព័ន្ធការពាររាងកាយមានដំណើរការល្អ នៅក្នុងប្រយុទ្ធប្រឆាំងនឹងជម្ងឺជាច្រើន ជាពិសេសនោះគឺរោគផ្តាសាយតែម្តង។
Loading...
Load More Related Articles