បុរសម្នាក់លូតជង្គង់យំនៅនឹងមុខសាកសពក្មេងៗ ពេលដែលមកយឺតមួយជំហ៊ាន

0
0
19,928

បរទេស៖ នេះគឺជាហេតុការណ៏និងសោកនាដកម្មសង្គ្រាមដ៏រន្ធត់មួយដែលបានបង្ហាញពីមនុស្សជាច្រើនបានស្លាប់និងរងរបួសក្នុងការវាយប្រហារមួយនាប្រទេសស៊ីរី។

លោក Abd Alkader Habak ដែលជាសកម្មជនបានរត់ស្ទើរផុតដង្ហើមប្រញ៉ាប់ទៅជួយសង្គ្រោះកុមារដែលរងគ្រោះក្នុងហេតុការណ៏បំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៏កន្លងទៅថ្មីៗនេះនៅជិតទីក្រុងអាឡេប៉ូ។

នៅពេលនោះលោកបានភ្ញាក់ផ្អើលនិងរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញសាកសពមនុស្សប្រហែលជា 128 នាក់បានស្លាប់ ដែលរួមមានទាំងកុមារជាច្រើននាក់ផងបានស្លាប់ហើយក្លាយជាខ្មៅដូចឈើក្រញ៉ូង។

ក្នុងថ្ងៃកើតហេតុនោះដែរ លោកបានជួយក្មេងៗបាន 7 នាក់ដោយជួយយកទៅដាក់ក្នុងរថយន្តសង្គ្រោះ តែនៅចុងក្រោយគាត់បានស្រែកយំនៅចំពោះមុខសាកសពក្មេងប្រុសម្នាក់ ដែលរូបភាពនេះបានធ្វើអោយអ្នកលេងបណ្តាញអ៊ីនធើណេតសោកស្តាយជាទីបំផុត៕

សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ
Loading...
Load More Related Articles