ផ្អើលនៅខេត្តកំពត គ្រប់គ្នាលាន់មាត់ថា “ឃាតករនេះសាហាវពេកហើយ”

នេះជាករណីឃាតកម្មដ៏សាហាវជាទីបំផុតខណៈដែលស្ត្រីដែលជាម្តាយហើយនិងកូនប្រុសអាយុ 2 ឆ្នាំម្នាក់ត្រូវបុរសដែលជាឳពុកកាប់សម្លាប់ដោយគ្មានញញើតដៃឡើយ។

តាមប្រភពព័ត៌មានបានអោយដឹងថា ហេតុការណ៏នេះបានកើតឡើងកាលពីទាបភ្លឺថ្ងៃទី 19 ខែតុលានេះនៅចំណុចភូមិទ្វារខាងជេីង​ សង្កាត់អណ្ដូងខ្មែរ​ ក្រុងកំពត ដែលបានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

ជន​បង្ករហេតុវ័យ 35 ឆ្នាំត្រូវបានគេស្គាល់មានឈ្មោះ ​អ៊ុំ រស្មី  បានកាប់ប្រពន្ធ​របស់ខ្លួនដែលមានឈ្មោះ ​ម៉ក់ សា​រ៉ា​យ អាយុ​24​ឆ្នាំ ហើយនិងកូនប្រុសឈ្មោះ រដ្ឋ​ពិសិដ្ឋ នឹងចបជីក ដោយមិនដឹងមូលហេតុ តែក្រោយមកត្រូវបានគេរាយការណ៏មកថាជនល្មើសមានជម្ងឺសរសៃប្រសាទ។

ក្រោយពីបានធ្វើសកម្មភាពហើយនោះ បុរសជាជនដៃដល់បានរត់គេចខ្លួន តែទោះជាយ៉ាងណានៅវេលាថ្ងៃត្រង់នេះសមត្ថកិច្ចបានចាប់ខ្លួនបានហើយ នឹងកំពុងក.សាងសំណុំរឿងតាមផ្លូវច្បាប់៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.