បុណ្យណូអែលប្រល័យស្នេហ៏! បុរសគិតខ្លីម្នាក់បបួលសង្សារទៅដើរលេងមិនបាន ស្រាប់តែ….

បុរសម្នាក់អន់ចិត្តដោយសារតែមិនបានដើរលេងសប្បាយជាមួយនឹងសង្សារ ហើយចុងក្រោយសម្រេចចិត្តលោតសម្លាប់ខ្លួន តែសំណាងល្អមានគេជួយទាន់បានត្រឹមតែរងរបួសប៉ុននោះ។

ហេតុការណ៏ដ៏មិនរំពឹងទុកនេះ បានកើតឡើងនៅ​ផ្ទះ​លេខ 270 ផ្លូវ​ព្រះសីហនុ ក្រុម34  ភូមិ04 សង្កាត់​អូឡាំពិក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយបុរសគិតមានឈ្មោះ ​ផាន់ ផារិន ភេទ​ប្រុស​ស្នាក់​នៅផ្ទះ​កើតហេតុ​។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបាននិយាយទូរស័ព្ទជាមួយនឹងមិត្តស្រីដើម្បីបបួលគ្នាដើរលេងនៅក្នុងថ្ងៃបុណ្យណូអែល តែចៃដន្យត្រូវសង្សារបដិសេធ ក៏បានធ្វើអោយ​បុរសវ័យ 22 ឆ្នាំនេះកើតក្តីក្តៅក្រហាយក្នុងចិត្តនៅមិនសុខ ហើយក៏បាន​ដាច់ចិត្ត​លោត​សំលាប់ខ្លួន​ពីលើ​អាគារ​ជាន់ទីបីមកខាងក្រោមតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេដឹងថាមានរបួសធ្ងន់ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ​កាល់ម៉ែត ៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.