នណាទប់ទឹកភ្នែកបាន បើបើកបុកពីក្រោយបណ្តាលអោយស្លាប់ស្តែងៗបែបនេះ

ភ្នំពេញ៖ អ្នកដំណើរម្នាក់បានស្លាប់ភ្លាមៗ ហើយនិងម្នាក់ទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៏ដែលបានកើតឡើងកាលពីព្រឹកម៉ោង 7 នៅថ្ងៃទី 15 ខែមករា ឆ្នាំ 2017 នេះដែលបង្ករឡើងដោយរថយន្តមួយគ្រឿង ​នៅលើ​ផ្លូវ​ហាណូយ កែង​នឹង​ផ្លូវ​ម៉ុង​រិទ្ធី។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តមួយគ្រឿងដែលគេស្គាល់ថាមានម៉ាក ហ៊ីយ៉ាន់ដាយ មានស្លាកលេខ ភ្នំពេញ 3D: 5797 បានបើកទៅបុកម៉ូតូរបស់ជនរងគ្រោះពីក្រោយតែម្តង ខណៈដែលពួកគេកំពុងឈប់ចាំភ្លើងស្តុប ដែលធ្វើអោយម៉ូតូកៀបជាប់នៅខាងក្រោមរថយន្តតែម្តង ដោយឡែកជនបង្ករហេតុក៏ត្រូវបានគេចាប់ខ្លួនបានផងដែរ ៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.