គ្រោះអគ្គិភ័យនេះសាហាវពេកហើយ ស៊ីដាច់ផ្ទះប្រជាពលរដ្ឋអស់ 3 ខ្នងក្លាយជាផេះ

គ្រោះអគ្គិភ័យមួយបានបណ្តាលអោយផ្ទះរបស់អ្នកភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ ចំនួនបីខ្នងបានក្លាយជាផេះ កាលពីវេលាម៉ោង 12 និង 30 នាទីថ្ងៃទី 15 ខែមករា ឆ្នាំ 2017 នេះតែម្តង។

តាមប្រភពព័ត៌មានបានអោយដឹងថា ក្រោយពីមានហេតុការណ៏នេះកើតឡើងគេឃើញមានរថយន្តពន្លត់អគ្គិភ័យប្រមាណជា 10 គ្រឿងមកជួយអន្តារគមន៏ ហើយរហូតមកដល់រសៀលម៉ោង 3 ថ្ងៃដដែលទើបបានស្រាកស្រាន្ត។

ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ ត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយចំពោះទំហំនៃការខូចខាងគេមិនទាន់បានដឹងនៅឡើយទេ៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.