នៅមុននេះបន្តិច យន្តហោះមួយគ្រឿងធ្លាក់ចំផ្ទះអ្នកស្រុកសម្លាប់មនុស្សប្រហែល 37​ នាក់

កាលពីប៉ុន្មានម៉ោងមុននេះបន្តិច យន្តហោះដឹកទំនិញមួយប្រទេសតួកគីមួយគ្រឿងដែលបានហោះហើរពីទីក្រុងហុងកុងប្រទេសចិន បានធ្លាក់នៅក្បែរអាកាសយាន្តដ្ឋាន ម៉ាណាស ប្រទេស  កៀហ្ស៊ីស៊ីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 32 នាក់ នេះបើយោងតាមការចេញផ្សាយរបស់គេហៈទំព័រ BBC។

យន្តហោះខាងលើនេះ ជាប្រភេទប៊ូអ៊ីង  747 បានធ្លាក់នៅចម្ងាយប្រហែល 25 គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Bishkek នៅចំពេលដែលផ្ទៃមេឃកំពុងចុះអ័ព្ទខ្លាំង។

យ៉ាងហោចណាស់អាគារចំនួន 15 ត្រូវបានបំផ្លាញហើយបានធ្វើអោយមានមនុស្សស្លាប់ជាច្រើននាក់ដែលក្នុងនោះមានទាំងកុមារផងដែរ។

នៅក្នុងខណៈពេលនេះក្រុមជួយសង្គ្រោះកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីទប់ស្កាត់ពីគ្រោះកាចដែលនាំអោយមានទំហំខូចខាតធ្ងន់ធ្ងរជាងនេះ ហើយនិងស្វែងរកជនរងគ្រោះបន្ថែមទៀតផងដែរ។ ដោយឡែកចំពោះមូលហេតុនៃការធ្លាក់នេះ គេមិនទាន់បានដឹងនៅឡើយទេ៕

[divider style="shadow" top="10" bottom="10"]

Update:

  • គេហៈទំំព័រ Router បានរាយការណ៏ថាចំនួនអ្នកស្លាប់មាន 37 នាក់

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.