ពិតជាសហាវពេកហើយ លួចម៉ូតូហើយថែមទាំងដាក់ថ្នាំសម្លាប់ឆ្កែអស់ពីរក្បាលទៀត

ម៉ូតូមួយគ្រឿងត្រូវបានលោកចោរកាច់សោរ.កយកទៅដោយស្ងាត់ៗ នៅផ្ទះរបស់ប្រជាពលរដ្ឋម្នាក់នៅភូមិប្រឡាយ១៨ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ហើយអ្វីដែលគួរអោយរន្ធត់ជាងគេនោះ បានដាក់ថ្នាំបំពុលសត្វឆ្កែអស់ពីរក្បាលផងដែរ។

ហេតុការណ៏ត្រូវបានគេដឹងថា បានកើងឡើងនៅវេលាប្រហែលម៉ោង 11 យប់ នៅថ្ងៃទី 16 ខែមករា ឆ្នាំ 2017 នេះដែលម៉ូតូដែលបានបាត់មានពណ៌ក្រហមម៉ាកវ៉េវអាល់ហ្វា ស៊េរីឆ្នាំ 2014  ដែលជាកម្មសិទ្ធរបស់ឈ្មោះ ហ៊ុត មិត្ត ភេទស្រី អាយុ 62 ឆ្នាំ រស់នៅចំនុចខាងលើ។

តាមប្រភពព័ត៌មានបានអោយដឹងថា ម៉ូតូដែលចោរបានលួចទៅគឺដាក់នៅកណ្តាលវាលមិនមានបន្ទប់អ្វីឡើយ ហើយក្នុងខណៈនេះសមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនល្មើស៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.