ក្មេងស្រីម្នាក់ត្រូវគ្រូបង្រៀនវាយរហូតដល់ក្អួតឈាមស្លាប់ ដោយសារខឹងនឹងរៀនមិនចេះដូចគេឯង

គួរអោយអាណិតក្មេងស្រីអាយុ 10 ឆ្នាំម្នាក់នេះណាស់ ព្រោះតែរៀនមិនចេះអានអក្សរមិនដាច់ ត្រូវគ្រូបង្រៀនវាយរហូតដល់ស្លាប់ ហើយអ្វីដែលគួរអោយរន្ធត់បំផុតនោះ គេហៈទំព័រ Dailymail បានអោយដឹងថាក្នុងករណីនេះក៏មានការចូលរួមពីមិត្តភក្តរបស់នាងផងដែរ។

ក្រោយពីការស្លាប់រស់កុមារី Joy Wangari  ជាសិស្សរៀននៅសាលាបឋមសិក្សាមួយដែលគេស្គាល់ថា «Mukandamia» ស្ថិតនៅតំបន់ Laikipia នៃប្រទេសកេនយ៉ា នោះគ្រូបង្រៀនរបស់គេបានរត់គេចខ្លួនបាត់ស្រមោល។

ទាក់ទិននឹងករណីនេះដែរស្ត្រីជាម្តាយរបស់កុមារីរងគ្រោះបានប្រាប់គេហៈទំព័រ Nairobi អោយដឹងថា លោកគ្រូបង្រៀននៅក្នុងថ្នាក់បានបង្គាប់អោយមិត្តភក្តរបស់នាងបង្រៀនអានអក្សរហើយបាននិយាយថាបើសិនជាមិនអាចអានបានទេនោះ មិត្តរបស់នាងអាចដាក់ទារុណកម្មបាន។

ក្មេងស្រីរងគ្រោះ

ស្ត្រីជាម្តាយខាងលើនេះបានបន្តទៀតថា ពេលនោះកូនរបស់គាត់ពុំបានអានអក្សរ ហើយក៏គ្រូនោះចាប់ផ្តើមវាយកូនរបស់គាត់នៅផ្នែកខាងក្រោយតែម្តង។

ប្រភពព័ត៌មានបានអោយដឹងថា ក្រោយពេលមានហេតុការណ៏នេះ ក្មេងស្រីរងគ្រោះត្រូវបានអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុង ដែលមានអាការៈក្អួតចេញឈាម ហើយក៏បានស្លាប់ក្នុងអំឡុងពេលព្យាបាលតែម្តងទៅ។

ទោះជាយ៉ាងណាចំពោះរឿងហេតុនេះគេពុំបានដឹងថា តើគ្រូបង្រៀនដែលបានវាយកូនសិស្សរហូតដល់គ្រាំគ្រាស្លាប់បែបនេះមានទោសបែបណានោះទេ ហើយក្នុងខណៈពេលនេះមហាជនកំពុងតែថ្កោលទោសយ៉ាងខ្លាំង៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.