របស់ទាំង 10 មុខដែលអ្នកត្រូវប្រយ័ត្នបំផុតពេលទិញមកពីផ្សារ ប្រយ័ត្នគ្រោះថ្នាក់ធំ

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

មនុស្សយើងញ៉ាំអាហារដើម្បីរស់ ចុះបើអាហារទាំងអស់នោះវាមានសុទ្ធតែថ្នាំគីមីតើវាអាចអោយយើងរស់បានទេ? មានអត្ថបទជាច្រើនបានចុះផ្សាយអំពីអង្ករក្លែងក្លាយនៅប្រទេសចិន ដែលវាបានល្បីសុះសាយជុំវិញអ៊ីនធឺណេត។

ក្នុងរយៈពេលប៉ុន្មានថ្មីៗកន្លងទៅនេះ គេហៈទំព័រសុខភាពមួយបានចុះផ្សាយផងដែរអំពីអាហារទាំង 10 ប្រភេទដែលមានជាតិពុលដែលយើងទាំងអស់គ្នាត្រូវតែជៀសវាងដើម្បីសុខភាព ដែលមានដូចខាងក្រោមនេះ៖

1. ត្រីឡាបយ៉ា(Tilapia)
ត្រីមួយប្រភេទនេះតត្រូវបានគេចិញ្ចឹមនៅក្នុងប្រទេសចិន ដែលពពួកត្រីទាំងនេះវាគ្មានសាធាតុចិញ្ចឹមអ្វីទេ។ ហើយចំពោះចំណីវិញគឺវាស៊ីមិនរើសមុខនោះទេហើយសូម្បីតែកាកសំណល់កក្វក់នៅក្នុងស្រះទឹកក៏វាស៊ីដែរ។ វាត្រូវបានគេចាត់ទុកថាជាប្រភេទត្រីដែលអាក្រក់បំផុតដែល 80% មានប្រភពមកពីអាមេរិក។

2. ត្រីម័ររុយ
វាគឺដូចជាត្រីឡាបយ៉ាដែរ ដែលវាស៊ីតែរបស់មិនល្អ ដែលវាត្រូវបានគេចិញ្ចឹមនៅក្នុងប្រទេសចិន ដែល 50%​ ត្រូវបានគេនាំចេញ។

3. ទឹកផ្លែប៉ោម

ទឹកផ្លែប៉ោមមួយចំនួនដែលលក់ទៅសហរដ្ឋអាមេរិកគឺត្រូវបានគេនាំចូលពីចិន ដែលជាកន្លែងដែលមានការផលិតថ្នាំសម្លាប់សត្វល្អិតជាច្រើន ក្នុងចំណោមប្រទេសជាច្រើននៅលើពិភពលោក។

វាមិនត្រឹមតែប៉ុននោះទេ គឺវាមានមុខទំនិញចំនួនប្រាំពីរទៀតដែលយើងត្រូវពិនិត្យអោយបានច្បាស់មុននឹងទិញនោះគឺ៖ ផ្សិត,ខ្ទឹម,អង្ករប្លាស្ទិច,សាច់មាន់,ម្រេចខ្មៅ,អំបិល,សណ្តែកបៃតង ជាដើម។

នេះគឺជាអាហារបន្លែនិងគ្រឿងផ្សំដែលយើងជាអ្នកដើរផ្សារគួរមានការប្រុងប្រយ័ត្នទៅលើវា បើពុំដូចនោះទេ អ្នកនឹងស្តាយក្រោយនៅពេលញ៉ាំវា៕

ប្រភព៖ http://healthywildandfree.com

Loading...
Load More Related Articles