លោក​ សាន្ត​ ប៊ុនធឿន​ កំពុងមានរឿងធំ នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកមិញ

លោក​ សាន្ត​ ប៊ុនធឿន​ ដែលគេស្គាល់ថាជាអ្នកកាសែតដ៏ល្បីឈ្មោះមួយរូប ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ បានធ្វើអោយអ្នកលេងបណ្តាញសង្គមបានភ្ញាក់ផ្អើលហើយនិងអាណិតអាសូរយ៉ាងខ្លាំង។

តាមប្រភពព័ត៌មានបានអោយដឹងថា លោកបានជួបគ្រោះថ្នាក់នៅវេលាម៉ោង 4 ទាបភ្លឺថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2017 នេះនៅលើផ្លវជាតិលេខ 4 នៃចំណុចត្រែងត្រយឹង ដែលស្ថិតនៅខេត្តកំពង់ស្ពឺ ក្នុងខណៈពេលដែលត្រឡប់មកពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញវិញ។

អ្នកកាសែតរូបនេះបានបញ្ជាក់ថា នៅមុនពេលកើតហេតុមាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បានបើក​រេចង្កូត​ សំដៅមកកាន់រថយន្តរបស់លោក ហើយឃើញដូចនោះរថយន្តបានព្យាយាមគេចចេញទើបបណ្តាលអោយធ្លាក់ផ្លូវម្ខាង ហើយបណ្តាលអោយមានអ្នករងរបួសបែបនេះតែម្តង៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.