មន្ត្រីក្រសួងសុខាភិបាលនៃប្រទេសហ្ស៊ីមបាវេ បន្ទោសក្រុមហ៊ុនចិនថាផលិតស្រោមអនាម័យតូចពេក មិនសមល្មមសម្រាប់បុរសនៅទ្វីបអាហ្វ្រិក

Shared 11

បរទេស៖​ កាលពីសប្តាហ៏មុនមន្ត្រីខាងក្រសួងសុខាភិបាលនៃប្រទេសហ្ស៊ីមបាវេ បាននិយាយពាក្យមួយឃ្លាដែលបានធ្វើអោយគ្រប់គ្នានឹកហួសចិត្តនិងអស់សំណើចផងដែរជាពិសេសនោះគឺចំពោះបុរសៗតែម្តង។

មន្ត្រីរូបនេះបានថ្លែងនៅក្នុងការប្រជុំនៃការចាត់វិធានការទប់ស្កាត់មេរោគអេដស៏នៅទីក្រុង Harare ដែលជាទីក្រុងធំតែម្តងនៃប្រទេស។

Insert your ads code here

លោក David Parirenyatwa បានថ្លែងថា

លោក David Parirenyatwa

«នៅភាគខាងត្បូងនៃតំបន់អាហ្វ្រិកមានការកើនឡើងនៃការឆ្លងមេរោគអេដស៏ហើយយើងបានកំពុងតែផ្សព្វផ្សាយពីការប្រើប្រាស់នូវស្រោមអនាម័យ។ យុវជនឥឡូវមានស្រោមអនាម័យដែលពួកគេពេញចិត្តក៏ប៉ុន្តែយើងមិនបានផលិតវាទេ។ យើងបាននាំចូលមកពីប្រទេសចិន ហើយបុរសៗជាច្រើនបានត្អូចត្អែរថាស្រោមអនាម័យនោះវាមានទំហំតូចពេក»។

ទោះជាយ៉ាងណាគេមិនបានដឹងច្បាស់ថាមន្ត្រីរូបនេះនិយាយលេងឬក៏និយាយមែនឡើយ ហើយយើងក៏សង្ឈឹមថាខាងក្រុមហ៊ុននៅប្រទេសចិននឹងផលិតដើម្បីអោយសមស្របតាមទំហំរបស់បុរសភាគច្រើននៅប្រទេសហ្ស៊ីមបាវេទៅចុះ៕

More Articles

Loading...