យកដៃទៅលូកព្រលឹងចុងសក់ ក្រោយមកទើបស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន

ពិតជាគួរអោយអាណិតក្មេងកុមារាម្នាក់នេះណាស់ នៅលេងម្នាក់ឯងរហូតដល់ស្លាប់ក្នុងពាងអត់មាននណាដឹងសូម្បីតែម្នាក់ ពេលម្តាយមកដល់ទើបផ្អើលឆោឡោ។

តាមដំណើររឿង គឺកាលពីរសៀលម៉ោង 4 ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2017 ម្សិលមិញនេះក្មេងរងគ្រោះ ដែលគេស្គាល់ឈ្មោះថា «ហួន ចាន់ណារៈ» មានអាយុ 18​ ខែបានទៅលេងផ្ទះយាយ នៅ ភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ម្តាយរបស់គេមិនបាននៅមើលកូនតូចរបស់ខ្លួនឡើយ ដោយរវល់លេងនៅតារាងបាល់ទះ ដែលមានទីតាំងនៅក្បែរនោះ។

អ្វីដែលនឹកស្មានមិនដល់ នៅក្នុងខណៈពេលដែលស្ត្រីជាម្តាយបានដើរទៅដងទឹកក្នុងពាងយកមកដាំបាយស្រាប់តែបានឃើញកូនរបស់ខ្លួននៅក្នុងនោះហើយបានលង់ទឹកស្លាប់បានទៅហើយ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថាក្មេងរងគ្រោះគឺពិតជាបានស្លាប់ដោយសារតែលង់ទឹកពិតមែនហើយក៏បានប្រគល់ជូនក្រុមគ្រយសារដើម្បីចាត់ចែងធ្វើពិធីទៅតាមប្រពៃណី៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.