ឈ្លោះជាមួយប្រពន្ធ ខឹងចិត្តលេបដែកគោលទាំងមូល ដឹងអីចូលពេទ្យបានសម្រេច

0
0
759

ចិន៖ មានហេតុការណ៏ដ៏កម្រមួយបានកើតឡើង ដោយមានបុរសម្នាក់ដែលជាប្តីបានលេបដែកគោលប្រវែង ១៥ សង់ទីម៉ែត្រ ចូលទៅក្នុងពោះក្នុងខណៈពេលដែលវាយតប់គ្នាជាមួយប្រពន្ធ ។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសវ័យ ៣៦ ឆ្នាំខាងលើមានត្រកូល Qi  ហើយក្រោយពីបានលេបដែកគោលចូលទៅក្នុងពោះរួចមក មិនបានទៅពេទ្យនោះទេ រហូតដល់មួយថ្ងៃក្រោយមក ស្រាប់តែមានអាការៈថាឈឺពោះ ហើយក្រោកឈរមិនកើតទើបសម្រេចចូលព្យាបាលតែម្តង។

ក្រោយពីលោកវេជ្ជៈបណ្ឌិតបានឆ្លុះមើល បានឃើញចុងម្ខាងនៃដែកគោលបានជាប់ទៅនឹងជញ្ជាំងរបស់ក្រពះ ហើយចុងម្ខាងទៀតបានដោតចូលទៅក្នុងពោះវៀនតូចរបស់បុរសរងគ្រោះ។ ជាសំណាងល្អ លោកគ្រូពេទ្យបាន ធ្វើការវះកាត់នឹងយកវាចេញបានជាស្ថាពរ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាករណីទីមួយនោះឡើយដែលបុរសជាប្តីបានធ្វើបែបនេះ ពោលគឺកាលពីអំឡុងឆ្នាំ ២០១៤ មានហេតុការណ៏ស្រដៀងគ្នានេះដែរបានកើតឡើង ដោយបុរសជាប្តីម្នាក់បានលេប ដែកកិបក្រដាស អស់ ៨ គ្រាប់ ក្នុងខណៈពេលដែលប្តីប្រពន្ធទាំងពីរបានឈ្លោះគ្នា ក្នុងពេលស្រវឹង៕

សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ
Loading...
Load More Related Articles