ធ្លាក់យន្តហោះឆៅៗនៅសហរដ្ឋអាមេរិកបណ្តាលអោយមនុស្ស 5 នាក់រងរបួស (មានវីដេអូ)

យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់ចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋកាលពីថ្ងៃច័ន្ទម្សិលមិញនៅទីក្រុង Riverside នៃរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកដែលបានបង្ករជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅនិងមានផ្សែងខ្មៅជាប់អាកាស។

យន្តហោះធុន Cessna 310 នេះបានធ្លាក់នៅត្រឹមតែ 800 ម៉ែត្រប៉ុននោះពីភាគខាងជើងនៃអាកាសយាន្តដ្ឋាន  Municipal កាលពីវេលារសៀលម៉ោង 4 និង 41នាទី នេះបើយោងតាមការចេញផ្សាយរបស់គេហៈទំព័រ BBC។

នៅក្នុងអំឡុងពេលកើតហេតុភ្លាមៗអ្នកដែលរស់នៅក្នុងតំបន់ក្បែរនោះត្រូវបានគេជម្លៀសខ្លួនចេញ តែគេហៈទំព័រ ABC បានរាយការណ៏ថា មានមនុស្សយ៉ាងហោចណាស់ 5 នាក់បានរងរបួស  ហើយ 4 នាក់ក្នុងចំណោមនោះគឺជាអ្នកដែលនៅលើយន្តហោះ។

ក្រោយមករថយន្តពន្លត់អគ្គិភ័យត្រូវបានគេបញ្ជូនទៅជួយអន្តារគមន៏ តែគេមិនទាន់ដឹងនៅឡើយទេថា តើហេតុអ្វីបានជាធ្វើអោយយន្តហោះធ្លាក់ឆៅៗបែបនេះនោះទេ៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.