ដាំរុក្ខជាតិទាំង 4 ប្រភេទនេះនៅក្នុងបន្ទប់គេង នឹងជួយអោយគេងលក់ស្រួល

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក តែងតែជួយប្រទះនូវបញ្ហាគេងមិនលក់ ហើយមនុស្សមួយចំនួនបានប្រើប្រាស់ថ្នាំងងុយដេក ដែលវាអាចធ្វើអោយមានផលប៉ះពាល់ដល់សុខភាព។ ដូចច្នេះហើយសូមប្រិយមិត្តងាកពីការ ប្រើប្រាស់ថ្នាំងងុយគេងមក អនុត្តន៍វិធីសាស្រ្តថ្មីដោយគ្រាន់តែដាំរុក្ខជាតិទាំង4មុខខាងក្រោមនៅក្នុងបន្ទប់គេង នោះវានឹងជួយអោយការគេងរបស់លោកអ្នកនាងប្រសើរជាងមុនជាមិនខាន!

1.ផ្កាម្លិះ
ផ្កាម្លិះគឺជាផ្កាដែលមានក្លិនក្រអូបប្រហើរ ហើយវាថែមទាំងជំរុញដល់ការគេងរបស់យើងបានស្កប់ស្កល់ ដេកល្អនិងផលិតភាពខ្ពស់ជាងនេះពេញមួយថ្ងៃ។ ដាំរុក្ខជាតិប្រភេទនេះនៅក្នុងផ្ទះរបស់អ្នកនោះវានឹងជួយបំបាត់ភាពតានតឹងនិងថប់បារម្ភជាមិនខាន។

2.ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិដែលងាយស្រួលក្នុងការដាំដុះ ព្រោះវាជាប្រភេទដែលលូតលាស់លឿន។ ប្រទាលកន្ទុយក្រពើ បញ្ចេញស៊ីសែននៅពេលយប់ ដែលវាជួយដោះស្រាយបញ្ហាគេងមិនលក់ ហើយធ្វើអោយយើងគេងបានលក់យ៉ាងស្កប់ស្កល់។ ម្យ៉ាងវិញទៀត ប្រទាលកន្ទុយក្រពើត្រូវបានគេប្រើប្រាស់មកធ្វើជាឱសថព្យាបាលជំម្ងឺ និង ព្យាបាលស្លាកស្នាម និង ស្នាមអុចខ្មៅនៅលើស្បែកថែមទៀតផង។

3.ដើមស្លឹកបាស
នេះបើយោងតាមការសិក្សារបស់អង្គការណាសាទៅលើខ្យល់បរិសុទ្ធបានបានអោយដឹងថា ដើមស្លឹកបាសគឺជួយក្នុងការបន្សុតខ្យល់ ដែលជាហេតុជួយកាត់បន្ថយ  បញ្ហាជំងឺហឺតនិងផ្លូវដង្ហើម។ ការសិក្សាបានបង្ហាញ ថាស្លឹកបាសអាចបំផ្លាញបាត់តេរីប្រភេទផ្សិតរហូតទៅ94% នៃផ្សិតនៅក្នុងបរិកាស ដូច្នេះហើយទើបគេអះអាងថាវាជួយលើកកំពស់ការគេងអោយប្រសើរជាងមុន។

4.ផ្កាឡាវេនឌ័
វាជាផ្កាដែលមានក្លិនឈ្ងុយជាងរុក្ខជាតិដ៏ទៃ។ ក្លិនផ្កាឡាវេនឌ័ជួយគេងលក់ស្រួល និងថែមទាំងជួយ កាត់បន្ថយភាពតានតឹង, ការថប់បារម្ភ និងការបង្កើនល្បឿនអត្រាបេះដូងទៀតផង។

រុក្ខជាតិទាំង4ប្រភេទខាងលើ អាចផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់លោកអ្នកដូចជា៖

  • ផ្ដល់បរិមាណខ្យល់អុកសុីសែន
  • កាត់បន្ថយភាពតានតឹង
  • ធ្វើអោយបញ្ហាថប់បារម្ភថយចុះ
  • ធ្វើឱ្យការគេងប្រសើរឡើង
  • អារម្មណ៍មានភាពប្រសើរឡើង
  • ការបង្ការជំងឺផ្តាសាយ
  • ជួយបំបាត់ការឈឺក្បាល
  • ធ្វើអោយមុខងាររបស់ខួរក្បាលប្រសើរឡើង
  • ធ្វើអោយបន្ទប់គេងមានក្លិនល្អ

បរិមាណខ្យល់អុកសុីសែននៅក្នុងផ្ទះគឺជាកត្តាសំខាន់ចាំបាច់ណាស់ ដែលជួយធ្វើអោយគេងលក់ស្រួល ហេតុនេះហើយសូមប្រិយមិត្តដាំរុក្ខជាតិទាំងនេះនៅក្នុងបន្ទប់គេង ដើម្បីជួយសម្រួលក្នុងការគេង៕

ប្រែសម្រួលពី ៖

Loading...