អូនស្រឡាញ់តែមាសបង មានអីនៅទីបំផុតទឹកភ្នែកជោគក្បាលជង្គង់

ស្ត្រីម្នាក់នៅប្រទេសបារាំងដែលគេស្គាល់ឈ្មោះថា «Sandrine Devillard» ត្រូវបានមហាជនហៅថាជាស្រីមុខលុយដោយបានរៀបការជាមួយនឹងលោកតាម្នាក់ព្រោះចង់បានទ្រព្យសម្បត្តិតែចុងក្រោយទឹកភ្នែកជោគក្បាលជង្គង់។

នាង Sandrine ជឿថានៅពេលដែលប្តីរបស់ខ្លួន Marcel Amphoux ស្លាប់ទៅនោះរាល់អ្វីៗគឺត្រូវធ្លាក់មកលើខ្លួនជាអ្នកកាន់កាប់ តែនៅពេលដែលថ្ងៃនោះមកដល់មិនដូចការគិតរបស់នាងសូម្បីតែបន្តិច។

លោក Marcel មានអាយុ 67 ឆ្នាំ គឺជាកសិករម្នាក់ដែលរស់នៅដូចជាតាបងឥសីអញ្ចឹង ឧទាហរណ៍ដូចជារស់នៅក្នុងខ្ទមគ្មានភ្លើងអគ្គសនីប្រើប្រាស់។ ដោយសារតែហេតុនេះហើយទើបគេហៅថាជាមនុស្សខុសគេ។

ប៉ុន្តែដោយសារតែគាត់ខិតខំធ្វើការហើយមិនចាយវាយផ្តេសផ្តាសនោះនៅទីបំផុតគាត់អាចទិញវត្ថុជាច្រើននៅក្នុងភូមិដែលគាត់រស់នៅ ដែលក្នុងនោះមានដូចជាដី 6 ហិចតា។ គាត់បានធ្វើផ្ទះតូចៗនៅលើដីរបស់គាត់អោយអ្នកផ្សេងជូលទៅស្នាក់នៅ។

នៅប៉ុន្មានឆ្នាំចុងក្រោយតម្លៃហាងឆេងនៃអចលនៈទ្រព្យរបស់គាត់បានកើនឡើង ហើយអ្នកភូមិបានអោយដឹងទោះរូបគាត់នៅតែមានចរិកស្ងប់ស្ងាត់ មិនឡូយឆាយនោះឡើយ។

តាមពិតទៅនាង Sandrine បានជូបលោកតាព្រៃភ្នំខាងលើនេះ នៅពេលដែលនាងបានទៅទិញផ្ទះចំនួន 5 ខ្នងដើម្បីធ្វើកន្លែងកំសាន្តនៅតំបន់ភ្នំ French Alps ប្រទេសបារាំង។ដោយសារតែដឹងពីតម្លៃដែលគាត់លក់នោះថ្លៃពេកហើយនាងក៏សម្រេចចិត្តស្រឡាញ់គាត់តែម្តងទៅ។

នាង Sandrine ដែលគេដឹងមានអាយុក្មេងជាងប្តីរបស់នាង 25 ឆ្នាំនោះបានព្យាយាមហុចដងហុចផ្លែបញ្ចុះបញ្ចូលលោក Marcel ហើយនៅទីបំផុតធ្វើអោយលោកតាម្នាក់នេះបាក់ចិត្តស្រឡាញ់ ហើយបានរៀបការជាមួយគ្នាកាលពីអំឡុងឆ្នាំ 2011។

ប៉ុន្តែក្រោយពេលអាពាហ៏ពិពាហ៏រួច នាង Sandrine មិនបានរួមរស់នៅជាមួយនឹងប្តីចំណាស់នោះទេ តែនាងបានធ្វើដំណើរទៅស្នាក់នៅឯទីក្រុងប៉ារីសវិញ។

ក្រោយមកនៅប្រហែលជាជាងមួយឆ្នាំក្រោយមកនាងបានអោយបុរសពីរនាក់បើករថយន្តមកយកប្តីរបស់នាង តែចៃដន្យនៅពេលនោះបានជួបគ្រោះថ្នាក់ចរាចរណ៏ដែលបានធ្វើអោយប្តីរបស់នាងស្លាប់ទៅជាមួយនឹងអ្នកបើកឡានម្នាក់ទៀតផងដែរ។

យ៉ាងណាមិញថ្ងៃដែលចែកទ្រព្យសម្បត្តិបានមកដល់ដែលបានធ្វើអោយនាង Sandrine ភ័យផងអរផង តែចុងក្រោយលោក Marcel បានសរសេរនៅក្នុងស្រោមសំបុត្រមុនពេលស្លាប់តែទ្រព្យសម្បត្តិទាំងអស់គឺត្រូវប្រគល់ជូនបងប្អូនជាដូនមួយហើយចំពោះនាង Sandrine ដែលជាប្រពន្ធគឺគ្មានបានអ្វីទាំងអស់៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.