មួយណាម៉ែមួយណាកូន? ស្ត្រីវ័យ 50 ឆ្នាំម្នាក់ធ្វើអោយអ្នកលេងអ៊ីនធើណេតក្រឡាប់ចាក់ដោយសារសម្រស់…

វាពិតជាពិបាកនិយាយខ្លាំងណាស់ដែរថាតើរូបថតខាងក្រោមនេះតើនណាជាម្តាយហើយនណាជាកូនទៅបើស្អាតសឹងតែដូចតែគ្នា។

កូនស្រីនៅខាងស្តាំ

លោកស្រី  Xu Min មានអាយុ 50 ឆ្នាំហើយតែគាត់នៅតែស្រស់ស្អាតដូចទេពអប្សរអញ្ចឹង ដែលត្រូវបានគេដាក់រហ័សនាមនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនថា «សម្រស់វេទមន្ត»។

បើសិនជាគាត់ពាក់សម្លៀកបំពាក់សម័យទំនើបជាមួយនឹងកូនស្រី មនុស្សជាច្រើនតែងយល់ច្រឡំថាគាត់គឺជាបងស្រីរបស់កូនរបស់គាត់ដែលមានអាយុ 25 ឆ្នាំ។

ចំពោះមូលហេតុដែលធ្វើអោយគាត់មានរូបរាងស្រស់ស្អាតបែបនេះគាត់បានបង្ហើបថាគាត់មានទម្លាប់ចូលគេងទៀងទាត់ហើយនិងមានចិត្តស្ងប់។

ស្ត្រីដែលមកពីខេត្តយូណាន ប្រទេសចិន ខាងលើនេះបាននិយាយថា «កូនស្រីរបស់ខ្ញុំហើយនិងខ្ញុំគឺប្រៀបបានទៅនឹងមិត្តភក្តជិតស្និទ្ធអញ្ចឹង។មើលទៅហាក់មានវ័យដូចតែគ្នា »។

ចង់ដឹងថាគាត់មានសម្រស់ក្មេងយ៉ាងណានោះសូមទស្សនារូបថតខាងក្រោមទាំងអស់គ្នា។

អ្នកស្រីកំពុងតែថតរូបជាមួយមិត្តភក្ត

 

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.