វត្ថុស័ក្កសិទ្ធទាំង 5 ដែលគ្រប់គ្នាគួរមានម្នាក់មួយវានឹងជួយថែរក្សាអោយសុខសប្បាយ

គ្មាននណាម្នាក់ចង់ជូបគ្រោះថ្នាក់ឬមិនរឿងមិនល្អកើតឡើងចំពោះខ្លួននោះទេ ។ បើចំពោះមនុស្សជំនាន់មុនបានជឿជាក់យ៉ាងខ្លាំងចំពោះវត្ថុកម្រដូចជាស្នែងឬភ្លុកសត្វជាដើម ដោយជឿថាវាអាចការពារពួកគាត់អោយទៅណាមកណាបានសុខចម្រើន។

មិនថាតែមនុស្សសម័យមុននោះទេ ហើយសូម្បីតែបងប្អូនយើងមួយចំនួនសម្រាប់អ្នកជឿគឺនៅតែយកវាតាមខ្លួនឬគោរពប្រតិបត្តជានិច្ច។

ចង់ដឹងវាមានអ្វីខ្លះទេសូមតាមដានទាំងអស់គ្នា៖

១).​ចង្កូមជ្រូកព្រៃ

នៅពេលដែលសត្វជ្រូកព្រៃចាស់ឬមានអាយុច្រើននោះវានឹងមានចង្កូមហើយ ហើយនៅពេលវាស្លាប់អ្នកដែលមានជំនឿបានយកចង្កូមរបស់វាទៅរក្សាទុក ដោយប្រើជាអាវុធការពារខ្លួនកុំអោយជួបគ្រោះកាច។

២). ចង្កូមពោះវែក

បើសិនជានណាមានរបស់មួយនេះគេចាត់ទុកថាជាមនុស្សមានសំណាងហើយ។ វាអាចជួយអោយម្ចាស់របស់វារកស៊ីមានបានជាលំដាប់។

៣). ធ្មេញសត្វខ្លា

វាជាសត្វកម្រហើយនណាបានក្លាយជាម្ចាស់របស់វានោះនឹងជួយអោយមានអំណាចឬទ្ធីនិងឈ្នះអស់សត្រូវទាំងពូង

៤).  សក់ជ្រូកព្រៃ

វានឹងជួយអោយម្ចាស់របស់វាអាចរួចផុតពីគ្រាប់កាំភ្លើង (បាញ់មិនផ្ទុះ)

៥). ស្នែងប្រើស

វាជួយអោយម្ចាស់វាពេលទៅណាមកណាមានសំណាងល្អ។

វត្ថុទាំងប៉ុ​ន្មានខាងលើនេះមានតម្លៃថ្លៃគួរសមដែរ ដូចនេះហើយមុននឹងទិញពីនណាម្នាក់ចូរប្រយ័ត្នចាញ់បោកគេប៉ះចំរបស់ក្លែងក្លាយ ។កុំកាប់សម្លាប់សត្វព្រៃអោយសោះ ព្រោះវាជិតផុតពូជទៅហើយ ហើយវាក៏ខុសនឹងច្បាប់ប្រទេសដែរ ។ អ្វីដែលគ្រប់គ្នាត្រូវធ្វើនោះគឺតាំងចិត្តអោយស្ងប់និងធ្វើតែសេចក្តីល្អ នោះពេលទៅណាមកណានឹងមានគេរាប់អានអាណិតស្រឡាញ់ដោយឯកឯង៕

 

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.