ស្រ្តីម្នាក់បាត់លុយរត់ទៅប្តឹងប៉ូលិស ក្រោយមកចោរយកទៅទុកអោយវិញរួមជាមួយនឹងលិខិតមួយច្បាប់

បរទេស៖ អ្នកស្រី Lillia Tacolog បានហៅប៉ូលិសបន្ទាប់ពីគាត់បានលុយចំនួន 11000 ប៉េសូ(ប្រហែល 20 ដុល្លាសហរដ្ឋអាមេរិក)ពីផ្ទះរបស់គាត់។ ស្ត្រីរងគ្រោះម្នាក់នេះក៏បានប្រាប់សមត្ថកិច្ចដែរថាគាត់ទុកប្រាក់ នៅក្នុងផ្ទះដែលនៅឯតំបន់ Currimao នៃខេត្ត Ilocos Norte ប្រទេសពីលីពីនហើយស្រាប់តែវាបាត់ប្រហែលជាមានចោរលួច។

កន្លែងផ្ទះកើតហេតុ

គាត់បានសង្ស័យថាចោរបានឡើងលើបង្អួចហើយចាប់ផ្តើមធ្វើសកម្មភាពតែម្តង។ ដោយករណីនេះវាហាក់ជាមិនទំនងទាល់តែសោះនោះ មន្ត្រីជំនាញបានយកចាប់ផ្តើមប្រមូលស្នាមក្រយ៉ៅដៃដែលជាប់នឹងកន្លែងកើតហេតុ ព្រោះសង្ស័យថាអាចជាសាច់ញាត្តិ 6 នាក់ដែលនៅក្បែរនោះ។

បន្ទាប់ពីប្រមូលបានហើយក៏បានប្រកាសថានឹងយកក្រយ៉ៅដៃទៅប្រៀបធៀបជាមួយនឹងបងប្អូនទាំងអស់ដែលនៅជិតនោះ ហើយបើត្រូវគ្នានោះប្រាកដជាចោរពិតមែនហើយ។

ប៉ុន្តែមិនទាន់តែបានធ្វើពិសោធន៏ផង នៅក្រោយមកស្រាប់តែស្ត្រីរងគ្រោះបានរកឃើញលុយរបស់គាត់វិញហើយរួមទាំងសារមួយច្បាប់ដែលសរសេរជាភាសាក្នុងតំបន់។

ក្នុងលិខិតនោះបានសរសេរពីការសូមអភ័យទោសចំពោះការលួចលុយ ហើយសុំអោយដកពាក្យបណ្តឹងមកវិញ និងបញ្ឈប់ការស៊ើបអង្កេត។

ទោះជាយ៉ាងណាចុងក្រោយប៉ូលិសបានទុកពេលអោយស្ត្រីរងគ្រោះអោយសម្រេចចិត្តថាត្រូវបញ្ឈប់ឬក៏បន្តការស្រាវជ្រាវ៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.