បឹងមួយនៅអាមេរិក មានទឹកកួចគួរអោយខ្លាច តែបើបានមើលពីលើកាន់តែគួរអោយស្លុតលើសដើម(មានវីដេអូ)

បរទេស៖ បឹងមួយដែលនៅសហរដ្ឋអាមេរិកពិតជាបានធ្វើអោយអ្នកដែលបានឃើញដោយផ្ទាល់ទប់អារម្មណ៏មិនបានឡើយ ដោយសារតែនោះទីនោះមានទឹកកួចហូរធ្លាក់ចុះទៅខាងក្រោមគួរអោយខ្លាចជាទីបំផុត។

បឹងមួយនេះគេដាក់ឈ្មោះអោយថា «Berryessa» មានទីតាំងស្ថិតនៅតំបន់​Napa នៃរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ។ តាមពិតទៅវាមិនមែនកើតឡើងដោយសារធម្មជាតិនោះទេ តែវាបានកើតឡើងដោយសារតែមនុស្សជាច្រើនបង្កើតវា។

អ្វីដែលគ្រប់គ្នាបានឃើញថាមានទឹកហូរចូលទៅក្រោមនោះវានោះគឺជាលូនោះទេ។នៅពេលដែលមានទឹកភ្លៀងច្រើនឬទឹកបានកើនឡើងកម្ពស់ដែលបានកំណត់នោះ វានឹងចាប់ផ្តើមហូរចុះទៅក្រោម។

វីដេអូខាងក្រោមនេះថតបានអោយយន្តហោះគ្មានមនុស្សបើក៖

លូនោះមានអង្កត់ផ្ចិត 22 ម៉ែត្រ និងមានកម្ពស់ 60 ម៉ែត្រ ហើយនៅពេលទឹកបឹងកើនឡើងកម្ពស់ 134 ម៉ែត្រទើបហៀចូលទៅក្នុងបំពង់លូយក្សមួយនេះ។

ទឹកបានហូរចូលក្នុងលូអស់ជាងមួយទស្សវត្សមកហើយ ចាប់តាំងពីខែមិនា ឆ្នាំ 2006 មក។ក្នុងមួយវិនាទីវាអាចបញ្ចេញទឹកទៅក្រៅបាន 137 ពាន់លីត្រឯណោះ។

ទឹកដែលបានហូរចូលលូនោះវាបានហូរចូលទៅជ្រោះមួយដែលមានឈ្មោះថា  Putah Creek ដែលមានចម្ងាយប្រមាណជា 213 ម៉ែត្រពីបឹងនេះ។

ទំនប់ Monticello បានសាងសង់ឡើងនៅចន្លោះឆ្នាំ  1953 ដល់ 1957 ហើយចុងក្រោយវាបានបង្កើតបានជាបឹង Berryessa ទៅ ហើយសព្វថ្ងៃនេះមានជាទីកន្លែងមួយដ៏គួរអោយចាប់អារម្មណ៏ផងដែរពីសំណាក់មនុស្សទូរទៅ ដោយអ្នកខ្លះបានទៅថតរូបនៅទីនោះទៀតផង៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.