ទិដ្ឋភាពជិះរថភ្លើងរបស់ប្រជាជនបង់ក្លាដេស ឃើញហើយស្ទើរលោះព្រលឹង

បើសិនជាគ្រប់គ្នាបានឃើញប្រជាជននៅប្រទេសបង់ក្លាដេសធ្វើដំណើរទៅធ្វើការតាមរថភ្លើងនោះប្រាកដជាប្រហោងពោះជាមិនខានឡើយ ព្រោះពួកគេហាក់ជាប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងបំផុត។

ទិដ្ឋភាពដ៏គួរអោយព្រឺព្រួចទាំងនេះថតបានដោយអ្នកដំណើរម្នាក់។ដោយសារតែនៅខាងក្នុងពុំមានកន្លែងទំនេរ ជាហេតុធ្វើអោយអ្នកដែលមកក្រោយគេដែលមានបុរសប្រមាណជា 2000 នាក់ ហើយនិងស្រ្តីកុមាររាប់សិបនាក់ផ្សេងទៀតបានឡើងទៅលើដំបូលហើយទុំជិះនៅលើនេះតែម្តង។

រថភ្លើងខាងក្រោមនេះគឺបានធ្វើដំណើរក្នុងល្បឿន 43 ម៉ែត្រក្នុងមួយម៉ោងទៅទីក្រុង Dhaka ដែលវាជាល្បឿនលឿនគួរសមដែរ។

ចំពោះការជិះនៅផ្នែកខាងលើនេះគេមិនបានដឹងថា តើត្រូវចំណាយលុយកាក់ខ្លះឬអត់នោះទេ តែយ៉ាងណាក៏ដោយវាពិតជាគួរអោយខ្លាចខ្លាំងណាស់៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.