នារីម្នាក់រៀបការជាមួយនឹងសាកសពសង្សារ ដើម្បីបញ្ជាក់ពីបេះដូងស្មោះ

ស្ត្រីម្នាក់ហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីបុរសដែលខ្លួនស្រឡាញ់ ដែលនាងគឺជានារីគម្រូដ៏ល្អបំផុតសម្រាប់មនុស្សស្រីគ្រប់គ្នា។ អ្វីដែលធ្វើអោយមនុស្សជាច្រើនស្ទើរស្រក់ទឹកភ្នែកនោះ គឺកាលពីពេលថ្មីៗនេះមិត្តប្រុសរបស់នាងបានស្លាប់ ដែលបានធ្វើអោយនារីខាងលើយំទួញសោកស្តាយស្រណោះបុរសដែលជាសង្សារយ៉ាងខ្លាំង ស្ទើរគាំងបេះដូង។

បុរសខាងលើនេះគឺត្រូវបានគេស្គាល់ឈ្មោះថា Rumpel Talusan  ដែលគាត់គឺជាមនុស្សដែលមានសំណាងជាងគេនៅលើលោក ទោះបីជាគាត់ស្លាប់ក៏ដោយតែគាត់នៅតែជាបុរសម្នាក់ដែលសំណាងជាងគេដោយមានមិត្តស្រីដែលមានបេះដូងស្មោះបែបនេះ។

នារីខាងលើគឺមានឈ្មោះ Tel Madrona Talusan  ដោយគាត់បាននិយាយទាំងទឹកភ្នែកថា ថ្វីបើគូស្នេហ៏របស់គាត់ស្លាប់ក៏ពិតមែន តែក្តីស្នេហារបស់គាត់មិនស្លាប់នោះទេ ហើយការស្លាប់នេះគឺមិនអាចរះរាំងការរៀបមង្គលការជាមួយនឹងគូរស្នេហ៏សម្លាញ់ចិត្តរបស់នាងបានដែរ។

រឿងរ៉ាងខាងលើវាបានចាក់ទម្លុះបេះដូងមនុស្សគ្រប់គ្នាដែលបានដឹងពីរឿងនេះ ។ នេះហើយគឺជាស្នេហ៏ពិត  សំដីចុងក្រោយរបស់នាង ” ទោះបីជាមិត្តប្រុសរបស់គាត់ស្លាប់ក៏មិនអាចរារាំងការរៀបមង្គលការរបស់គាត់ទាំងពីរបានឡើយ” គ្រាន់តែលឺភ្លាមធ្វើអោយអ្នកដែលបានស្លាប់រំភើបស្ទើរស្រក់ទឹកភ្នែក៕

Loading...
Load More Related Articles