ទៀតហើយនៅប្រទេសឥណ្ឌូនេស៊ី សត្វឆ្កែជាច្រើនក្បាលត្រូវគេសម្លាប់លក់យកសាច់យ៉ាងហូរហែរ

នៅក្នុងខណៈពេលដែលមនុស្សធម្មតាយកចិត្តទុកដាក់ស្រឡាញ់សត្វសុនខនោះ ស្រាប់តែមានលេចធ្លាយរូបថតគួរអោយរន្ធត់ចិត្តដែលបានកើតឡើងនៅប្រទេសឥណ្ឌូនេស៊ីទៅវិញ ដោយឆ្កែរាប់សិបក្បាលត្រូវបានគេសម្លាប់យកសាច់។

ក្រុមឈ្នួញបានយកខ្សែរយកជើងអោបភ្ជាប់គ្នា ហើយនៅលើមាត់ក៏ចងដែរ ដើម្បីកុំអោយស្រែក នៅមុនពេលដែលត្រូវគេសម្លាប់នៅឯផ្ទះមួយនៅទីក្រុង Yogyakarta។

យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថាមានការកើនឡើងនូវការលក់សាច់ឆ្កែថ្វីបើអ្នកស្រុកភាគច្រើនមិនបរិភោគសាច់ប្រភេទនេះដោយសារតែពួកគេភាគច្រើនជាជាតិម៉ូស្លីមក៏ដោយ។

អ្នកភូមិបាននិយាយថាចាប់ផ្តើមពីការកើនឡើងនៃធ្វើអាជីវកម្មមក គេឃើញមានករណីលួចសត្វសុនខជាច្រើនបានកើតឡើង ព្រោះថាក្រុមមនុស្សខិលខូចទាំងនោះទទួលបានប្រាក់កម្រៃខ្ពស់គ្រាន់បើ។ បើគិតទៅប្រហែលជា  10 ម៉ឺនក្បាលត្រូវគេសម្លាប់ជារៀងរាល់ឆ្នាំនៅលើកោះបាឡី។

គួរបញ្ចាក់ផងដែរថា ការបរិភោគសាច់សុនខវាមានប្រជាប្រិយភាពណាស់នៅប្រទេសនៅតំបន់អាសុីដូចជានៅកូរ៉េខាងត្បូង ប្រទេសចិនជាដើម។ បើសម្រាប់ប្រជាជនឥណ្ឌូនេស៊ីវិញគេញ៉ាំវាដើម្បីជួយព្យាបាលជម្ងឺស្បែកមួយចំនួន ជាពិសេសដើម្បីបង្កើនកម្លាំងតែម្តង៕

 

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.