ទឹកជំនន់លិចទីក្រុងមួយនៅប្រទេសចិន សម្លាប់មនុស្សអស់ 4 នាក់ ហើយរាប់លាននាក់ទៀតកំពុងរស់នៅទាំងវេទនា
បរទេស៖ កាលពីល្ងាចថ្ងៃទី 25 ខែកក្កដា កន្លងទៅថ្មីៗនេះ នៅទីក្រុងយូលីននៃខេត្តសានស៊ី ប្រទេសចិន បានមានភ្លៀងធ្លាក់យ៉ាងខ្លាងដែលបានបង្ករជាទឹកជំនន់ដ៏អាក្រក់ ដែលបានប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនយ៉ាងខ្លាំង។
តាមការចេញផ្សាយរបស់គេហៈទំព័រ hbjjrb.com បានអោយដឹងថា ចរន្តអគ្គិសនី ត្រូវបានកាត់ផ្តាច់ ហើយសូម្បីតែប្រព័ន្ធផ្គត់ផ្គង់ប្រើប្រាស់ក៏ត្រូវបានខូចខាតដែរ។
បើយោងតាមការិយាល័យកិច្ចការស៊ីវិលបានអោយដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី 27 នេះថា គ្រោះធម្មជាតិនេះបានធ្វើអោយមានផលប៉ះពាល់ប្រជាជនជាង 19,59 លាននាក់ ហើយក៏បានធ្វើអោយមានអ្នកស្លាប់ 4 នាក់ផងដែរ។ ហើយចំពោះទំហំខូចខាតនេះគេប៉ាន់ថាអាចនឹងចូលទៅខ្ទង់ 170 លានយន់ ដែលប្រហែលនឹង 25 លានដុល្លាសហរដ្ឋអាមេរិកឯណោះ។
ចំពោះទឹកជំនន់នេះបានចាប់ផ្តើមស្រកជាបណ្តើរៗហើយ ក្នុងខណៈពេលនេះក្រុមកម្មករកំពុងតែបោសសម្អាតផ្លូវ ហើយនិងរៀបចំនិងជួសជុលប្រព័ន្ធអគ្គិសនីឡើងវិញផងដែរ៕
Comments are closed.