57 នាក់ត្រូវភ្លើងឆេះស្លាប់ទាំងមិនដឹងខ្លួន បន្ទាប់ពីបុកគ្នាជាមួយឡានដឹកសាំង

ការប៉ះទង្គិចគ្នារវាងរថយន្តដឹកអ្នកដំណើរហើយនិងរថយន្តដឹកប្រេងឥន្ធនៈនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន បានបង្ករអោយមានមនុស្សស្លាប់យ៉ាងហោចណាស់ក៍ ៥៧ នាក់ដែរ។

អ្នកស្រីវេជ្ជៈបណ្ឌិត​ ស៊ីមី ចាម៉ាលី ដែលអ្នកអ្នកដឹកនាំក្រុមសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជីណា ដែលនៅតំបន់ ការ៉ាឈី បាននិយាយថាពួកគាត់បានទទួលសាកសពមនុស្ស ៥៧ នាក់។

គាត់បាននិយាយថាសាកសពទាំងនោះគឺត្រូវភ្លើងឆេះខ្លោចដែលត្រូវការធ្វើតេស្តតាម DNA ដើម្បីអាចសម្គាល់ពីអត្តសញ្ញាណរបស់ជនរងគ្រោះបាន។

លោក ម៉ុមតា ហ៊ូសៀន ដែលជាមន្ត្រីផ្នែកចរាចរណ៍នៅខេត្ត ស៊ីន (ប្រទេសប៉ាគីស្ថាន) បាននិយាយថាគ្រោះថ្នាក់នេះបានកើតឡើងនៅចម្ងាយប្រហែល ៥០ គីឡូម៉ែត្រនៅខាងក្រៅទីក្រុងការ៉ាឈី នៅពេលដែលរថយន្តដឹកអ្នកដំណើរបានបុកគ្នាជាមួយនឹងឡានដឹកប្រេងឥន្ធនៈ។

ប៉ូលិសក៍បានបន្ថែមផងដែរថា រថយន្តដឹកអ្នកដំណើរដែលមានភ្ញៀវ ៤០ នាក់បានបើកបរមកពីស្រុក ផានហ្គូ ហើយក៍បានបុកគ្នាជាមួយនឹងរថយន្តដឹកប្រេងសាំងដែលបើកច្រាសទិសគ្នា​ ហើយបានចេញជាអណ្តាតភ្លើងហើយចាប់ផ្តើមឆេះឡានដឹកអ្នកដំណើរតែម្តង ដែលជាលទ្ធផលធ្វើអោយមានមនុស្សស្លាប់គួរអោយរន្ធត់។

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់បែបនេះមិនមែនជារឿងចម្លែកនៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែអ្នកបើកបរមិនប្រុងប្រយ័ត្ន , គ្មានជំនាញហើយរួមផ្សំជាមួយនឹងកត្តាផ្លូវថ្នល់ផងដែរ៕

ប្រភព៖ irishtimes
Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.