នារីម្នាក់ចូលចិត្តដើរលេងយប់ជ្រៅ ថ្ងៃមួយជួបរឿងទឹកភ្នែកបន្ទាប់ពីឃើញសារមួយសន្លឹក

អ្នកលេងបណ្តាញសង្គមម្នាក់ឈ្មោះ លីហ្ស៊ី ដែលនាងគឺជាក្មេងស្រីម្នាក់ដែលចូលចិត្តដើរលេងហើយត្រឡប់មកផ្ទះវិញនាពេលយប់ជ្រៅស្ទើររាល់ថ្ងៃ។ ឃើញដូច្នេះឳពុករបស់នាងមិនសប្បាយចិត្តនោះឡើយប៉ុន្តែគាត់ក៍មិនបានធ្វើទារុណកម្មកូនស្រីគាត់ដែរ ហើយថែមទាំងអនុញ្ញាត្តអោយកូនស្រីរបស់គាត់ដើរលេងសប្បាយតាមចិត្តទៀតផង។

បុរសជាឳពុកបាននិយាយប្រាប់កូនថា ដើរលេងអោយបានច្រើនទៅកូនស្រី ហើយផឹកស្រាតាមសប្បាយចុះ។ ប៉ានឹងទទួលខុសត្រូវសម្រាប់ការនាំកូនត្រឡប់មកផ្ទះវិញ។ លឺដូច្នេះនាង លីហ្ស៊ីមិនបង្អង់យូរក៍ទៅលេងក្នុងបាតាមចិត្ត។

រូបភាពតំណាង

ពេលយប់ជ្រៅប៉ារបស់នាងបានជួលរថយន្តតាក់ស៊ីទៅទទួលកូនស្រី។​ ពេលនេះនាងលីហ្ស៊ីស្រវឹងខ្លាំងណាស់ ហើយបាននិយាយទៅកាន់ឳពុករបស់នាងថា “ប៉ា! អោយកូនសុំទោសផងខ្ញុំផឹកស្រវឹងខ្លាំអណាស់”។ ប៉ុន្តែបុរសជាឳពុកបានឆ្លើយតបទៅវិញថា “មិនអីទេកូនស្រី គេងអោយបានលក់ចុះណា៎”។

ប៉ុន្តែនៅពេលព្រឹកឡើង ពេលនាងបានភ្ញាក់ពីដំណេកនាងបានប្រទះឃើញសំបុត្រមួយច្បាប់ដែលឳពុករបស់នាងបានសរសេរទុកអោយមុននឹងចាកចេញឆ្ងាយ។ ក្នុងនោះបានសរសេរថា “តើកូនស្រីបានផឹកស្រាអស់ប៉ុន្មានកែវកាលពីយប់មិញ? តើកូនមានចាំទេ? មានតែស្រាពីរដបហើយនិងប្រាំកែវប៉ុននោះ។ ហើយកូនមិនត្រូវផឹកលើសពីនេះឡើយ។ មានមនុស្សអាក្រក់ច្រើនណាស់នៅក្នុងលោក។ រូបប៉ាមិនអាចជួយការពារកូនបានគ្រប់ពេលនោះឡើយ ដូច្នេះកូនត្រូវរៀនសូត្រនឹងត្រូវដឹងពីការពារខ្លួនឯង។ ប៉ាជឿជាក់ថាកូនស្រីអាចធ្វើវាបាន។

រូបភាពតំណាង

គ្រាន់តែអានចប់ភ្លាមទឹកភ្នែករបស់នាងក៍ស្រក់ហើយនឹកស្តាយកំហុសរបស់នាងដែលបានប្រព្រឹត្តកន្លងមក។ នាងមានអារម្មណ៍ថានាងមានកំហុសឆ្គងធ្ងន់ណាស់ដែលមិនស្តាប់សម្តីរបស់ឳពុក។ នាងយល់ថានៅយប់នោះបើសិនជាគ្មានឳពុករបស់នាងជួយការពារនាងនោះទេម្ល៉េះរូបនាងនឹងជួបមនុស្សអាក្រក់ហើយនឹងអាចធ្វើបាបរូបនាងជាមិនខានឡើយ៕


Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.