ព្រះអើយ! ធ្លាក់យន្តហោះកាលពីម្សិលមិញសម្លាប់អ្នកជិះគ្មានសល់

បរទេស៖ នេះជាហេតុការណ៏គ្រោះថ្នាក់ដ៏រន្ធត់មួយខណៈដែលយន្តហោះមួយគ្រឿងបានធ្លាក់ចូលព្រៃមួយកន្លែងនៅប្រទេស Costa Rica កាលពីថ្ងៃអាទិត្យដែលបានសម្លាប់មនុស្សដែលជិះនៅលើនោះ។

គេហៈទំព័រ theguardian បានរាយការណ៏ថាហេតុការណ៏នេះបានសម្លាប់មនុស្សទាំងអស់ 12 នាក់ដែល 10 នាក់គឺជាអ្នករស់នៅសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីខាងសន្តិសុខលោក Gustavo Mata បាននិយាយថា «គ្មាននណាម្នាក់មានជីវិតទេ» ។ លោកបានបន្ថែមថាការធ្វើសាកសពទាំងនោះត្រូវតែធ្វើការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះពីព្រោះតែសាកសពរបស់ពួកគេបានឆេះខ្លោចទៅហើយ។

លោក Enio Cubillo ជាប្រធានក្រុមហ៊ុនអាកាសចរណ៏ស៊ីវិល Costa Rica  បានថ្លែងក្នុងសន្និសិទ្ធកាសែតថាយន្តហោះរងគ្រោះបានចេញដំណើរពីល្ងាចថ្ងៃអាទិត្យពីតំបន់ Punta Islita ឆ្ពោះទៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយវាក៏បានធ្លាក់តែម្តង។

យ៉ាងណាក៏ដោយចំពោះមូលហេតុដែលបង្ករអោយយន្តហោះធ្លាក់គេពុំទាន់បានដឹងច្បាស់នៅឡើយ ពោលគឺត្រូវការពេលដើម្បីស៊ើបអង្កេតបន្ត៕

ទីតាំងភ្នំដែលជាកន្លែងកើតហេតុ
កន្លែងកើតហេតុ
Loading...
Load More Related Articles