ថតរូបចំពេលល្អ! បុរសម្នាក់នៅប្រទេសអេស្ប៉ាញថតរូបបានដ៏ចម្លែក សូម្បីតែខ្លួនគាត់ក៏នឹកស្មានមិនដល់ដែរ

បរទេស៖អ្នកថតរូបម្នាក់បានអះអាងថាគាត់បានថតបានដ៏កម្រមួយខណៈដែលសត្វបក្សីជាច្រើនក្បាលបានហោះហើរប្រមូលផ្តុំគ្នាក្លាយជារូបបក្សីមួយយ៉ាងធំសម្បើម។

លោកដាញ៉ែល បីប័រ មានអាយុ 53 ឆ្នាំបានផ្តិតយកទិដ្ឋភាពដ៏គួរអោយភ្ញាក់ផ្អើលនេះនៅប្រទេសអេស្ប៉ាញបន្ទាប់ពីតាមលបមើលហ្វូងបក្សីរាប់ពាន់ក្បាលនេះអស់រយៈពេលបួនប្រាំថ្ងៃរួចមក។

លោកដាញ៉ែល

នៅក្នុងរូបភាពខាងក្រោមនេះយើងឃើញហ្វូងបក្សីទាំងនោះនាំគ្នាហោះហើរជាធម្មតាទេ តែអ្វីដែលមិនធម្មតានោះគឺពួកវាបង្កើតបានជាទ្រង់ទ្រាយដូចសត្វបក្សីយក្សកំពុងតែហោះហើរនៅលើលំហរ ដែលវាមានកន្ទុយ , ក្បាល , ស្លាប ហើយនិងដងខ្លួនផងដែរ។

តាមពិតទៅរូបភាពនេះគាត់បានដាក់បញ្ចូលទៅក្នុងការប្រកួតប្រជែងពានរង្វាន់អ្នកថតរូបថតអន្តរជាតិ ដែលរៀបចំនៅប្រទេសអេស្ប៉ាញហើយគាត់បានឈ្នះជ័យលាភី។

គួរបញ្ជាក់ថាលោកដាញ៉ែល បានចាប់ផ្តើមថតរូបតាំងពីអំឡុងឆ្នាំ 1981 មកម្ល៉េះ ហើយគាត់តែងតែទៅទស្សនាភាគឦសាននៃប្រទេសអេស្ប៉ាញជាញឹកញាប់ ពេលនោះហើយដែលគាត់បានដឹងថាមានសត្វបក្សីហោះហើរក្នុងទម្រង់គួរអោយចម្លែក ហើយលើកនេះគាត់ពិតជាមានសំណាងខ្លាំងណាស់ដោយអាចថតវាបានជាក់ស្តែងតែម្តង៕

Loading...
Load More Related Articles