រុក្ខជាតិទាំង 3 យ៉ាងដែលជួយបញ្ចេញឧស្ម័នអុកស៊ីសែន សូម្បីតែពេលយប់ក៏ដោយ

គ្រប់គ្នាប្រាកដជាបានដឹងហើយថានៅពេលថ្ងៃរុក្ខជាតិបានបញ្ចេញអុកស៊ីសែន ដែលវាជាឧស្ម័នដ៏ចាំបាច់សម្រាប់ជីវិតមនុស្សសត្វ ហើយពេលយប់វិញនោះគឺវាបញ្ចេញឧស្ម័នពុលកាបូនិច្ច ដែលនេះជាបញ្ហាមួយដែលអ្នកមិនត្រូវដេកនៅក្បែរដើមឈើពេលយប់ឡើយ។

ទោះជាយ៉ាងណារុក្ខជាតិទាំងបីខាងក្រោមនេះវាបានបញ្ចេញឧស្ម័នអុកស៊ីសែនមកអោយយើងបានគ្រប់ពេលទាំងអស់ ដោយសារតែហេតុនេះហើយទើបវាត្រូវបានគេដាំនៅក្នុងបរិវេនផ្ទះ។

១)រុក្ខជាតិទីមួយ៖

វាត្រូវបានគេហៅឈ្មោះជាភាសាអង់គ្លេសថា Snake Plant ហើយប្រិយមិត្តភាគច្រើនប្រហែលជាធ្លាប់បានស្គាល់នឹងឃើញរូចហើយ។ ដូចដែលបានរៀបរាប់ពីខាងដើមនេះម្តងហើយថាវាមានសមត្ថភាពអាចបម្លែងពីឧស្ម័នពុលកាបូនិច (កាបូនឌីអុកស៊ីត CO2) ក្នុងអំឡុងពេលថ្ងៃអោយក្លាយទៅជាឧស្ម័នអុកស៊ីសែនក្នុងអំឡុងពេលរាត្រី។ អ្នកជំនាញបានអោយដឹងថាដើម្បីទទួលបានអត្ថប្រយោជន៏នៃរុក្ខជាតិមួយនេះយើងគ្រប់គ្នាគួរតែដាំវា(ដាក់ផើង)ប្រាំប្រាំមួយដើមក្នុងបន្ទប់គេងនីមួយៗ។ វាក៏អាចជួយកំចាត់នូវសារធាតុ  formaldehyde  បានផងដែរ។ សារធាតុពុល  formaldehyde  នេះវាត្រូវបានភាយចេញពីផ្សែងបារី, កាវស្អិត,ក្រណាត់,​ ពិដាន ហើយនិងលាបថ្នាំជាដើម។

២). រុក្ខជាតិទីពីរ៖

អ្នកជំនាញបានអោយដឹងថាដើមរុក្ខជាតិដែលមានឈ្មោះជាភាសាអង់គ្លេសថា Spider Plant នេះវាអាចជួយសម្អាតខ្យល់អាកាសបាន។ អង្គកាណាសាបានធ្វើតេស្តទៅរកឃើញថាវាអាចកំចាត់នូវសារធាតុ formaldehyde ដែលវាបង្ករជម្ងឺមហារីកបាន 90 % ពីក្នុងខ្យល់។

៣). រុក្ខជាតិទីបី៖

វាគឺជាដើមពោធិ៏។ វាមានមុខងារដូចដែលបានរៀបរាប់ខាងលើនេះដែរ ប៉ុន្តែអ្នកមិនគួរដាំវានៅក្នុងផ្ទះឡើយ តែបើសិនជាមានរុក្ខជាតិប្រភេទនេះនៅក្បែរផ្ទះក៏ល្អដែរព្រោះវាអាចផ្តល់ខ្យល់អាកាសបរិសុទ្ធទាំងយប់ទាំងថ្ងៃ៕

ប្រភព៖ Lifetips

Loading...
Load More Related Articles