នៅសុខៗទឹកទន្លេរមួយនៅប្រទេស ហ្គាណា ប្រែជាពណ៌ក្រហមត្រឹមតែមួយពព្រិចភ្នែក (មានវីដេអូ)

នេះគឺជាបាតុភូតមួយដែលបានធ្វើអោយអ្នកស្រុកភ័យស្រឡាំងកាំងគ្រប់គ្នានៅពេលដែលបានឃើញទឹកស្ទឹងមួយកន្លែងនៅឯទីក្រុង Koforidua នៃប្រទេសហ្គាណាបានប្រែពណ៌ក្លាយជាក្រហមដូចឈាម កាលពីដើមខែតុលាកន្លងទៅថ្មីៗនេះ។

ដោយសារតែឃើញចម្លែកបែបនេះទើបអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់មានគណនីឈ្មោះ Nii Larte Sei Wulu  បានថតពីទិដ្ឋភាពដ៏កម្រហើយបានបង្ហោះចូលក្នុងគណនីរបស់ខ្លួនដែលបានទាក់ទាញចំណាប់អារម្មណ៏ពីមនុស្សទូរទៅ។

អ្នកភូមិដែលរស់នៅក្បែរនោះបានអោយដឹងថានៅវេលាម៉ោង 5 ព្រឹកទឹកស្ទឹងនោះមានសភាពធម្មតាទេ ប៉ុន្តែស្រាប់តែនៅពីរបីនាទីក្រោយស្រាប់តែវាបានប្តូរពណ៌ទៅជាក្រហមតែម្តង។

ទាក់ទិននឹងករណីនេះដែរមន្ត្រីប៉ូលិសក្នុងស្រុកបានអោយដឹងថាចំពោះការប្រែប្រួលពណ៌នេះវាអាចបណ្តាលមកពីជាតិថ្នាំដែលបង្ហូរចេញពីរោងចក្រព្រោះភុស្តតាងបានប្រមូលបានហើយ៕

Loading...