ក្តៅៗ ធ្លាក់បាឡុងស្រស់ៗសម្លាប់ភ្ញៀវទេសចរណ៏ម្នាក់និង 15 នាក់ផ្សេងទៀតរងរបួស

បរទេស៖ បាឡុងដែលផ្ទុកនូវភ្ញៀវទេសចរណ៏មួយបានធ្លាក់នៅទីក្រុង Luxor ប្រទេសអេហ្ស៊ីប ដែលបានធ្វើអោយមនុស្សម្នាក់ស្លាប់ ហើយនិង 15 នាក់ផ្សេងទៀតបានរងរបួស ហើយត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ នេះបើយោងតាមការចេញផ្សាយរបស់គេហៈទំព័រ BBC។

អ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថាជនរងគ្រោះពីរនាក់បានកំពុងស្ថិតនៅស្ថានភាពធ្ងន់ធ្ងរ។

ករណីនេះបានកើតឡើងកាលពីថ្ងៃសុក្រកន្លងផុតទៅកាលពីពេលថ្មីៗនេះ ដោយមានមនុស្សទាំងអស់ 20 នាក់ដែលជិះនៅលើនោះ ហើយជនរងគ្រោះដែលបានស្លាប់គឺមកពីអាហ្វ្រិកខាងត្បូង។

តាមរបាយការណ៏បានអោយដឹងថាបាឡុងយក្សនោះបានធ្វើដំណើរនៅខាងលើទីក្រុងបុរាណតែវាបានហោះទៅតំបន់ភ្នំដោយសារតែមានខ្យល់បក់បោកខ្លាំង។

គេហៈទំព័រ Time បានអោយដឹងថាបាឡុងនោះបានចេញដំណើរនៅមុនថ្ងៃរះហើយហោះក្នុងកម្ពស់ 450 ម៉ែត្របាន 45 នាទី តែសំណាងមិនល្អខណៈនោះមានខ្យល់បក់ខ្លាំងពេកជាហេតុធ្វើអោយអ្នកបញ្ជាមិនអាចគ្រប់គ្រងស្ថានការណ៏បាន ហើយបង្ករជាគ្រោះថ្នាក់នាំអោយមានមនុស្សស្លាប់និងរបួសតែម្តង៕

Loading...
Load More Related Articles