មានអញ្ចឹងដែរ? ជាងធ្វើផ្ទះម្នាក់ត្រូវគេលួចកាត់ខ្សែរសុវត្ថិភាពព្រោះបង្ករសម្លេងរំខាន

បរទេស៖ ករណីនេះអាចនឹងត្រូវគេចាត់ចូលជាអំពើរមនុស្សឃាត!

កាលពីថ្ងៃទី 31 ខែធ្នូកន្លងទៅប៉ុន្មានថ្ងៃនេះកម្មករម្នាក់ដែលបានចងខ្សែរនៅខាងក្រៅអាគារដើម្បីការពារសុវត្ថិភាពពេលបំពេញការងាររបស់ខ្លួន តែសំណាងមិនល្អត្រូវមនុស្សចិត្តអាក្រក់កាត់វាចេញព្រោះថ្លង់នឹងសម្លេងរំខានពេក ហើយបានបណ្តលអោយបុរសរងគ្រោះរងរបួសធ្ងន់ធ្ងរ។

បុរសរងគ្រោះ

ករណីដែលកើតឡើងនៅទីក្រុងហឺណាន ប្រទេសចិន នេះត្រូវបានអ្នកលេងបណ្តាញសង្គមចាត់ទុកថាវាជាអំពើរអមនុស្សធម៌។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន បានអោយដឹងថាកម្មករវ័យកណ្តាលដែលរងគ្រោះនោះបានសម្រូតខ្លួនដើម្បីតម្លើងបំពង់ទុយោទឹកនៅអាគារកើតហេតុ ប៉ុន្តែមុនពេលដែលគាត់ចាប់ផ្តើមតម្លើងគាត់បានស្វានបេតុងពីរបីកន្លែងនៅខាងក្រៅ។បន្ទាប់ពីបានពាក់អាវសុវត្ថិភាពរួចរាល់ គាត់បានឈរនៅខាងក្រៅអាគារដោយពឹងផ្អែកទៅលើខ្សែរដែលចងនោះ។  ទោះជាយ៉ាងណាក៏ដោយមានបុរសម្នាក់ដែលរស់នៅក្នុងអគារមួយនៅជាន់ទី 4 មានអារម្មណ៏ធុញទ្រាន់នឹងសម្លេងរំខាន ហើយបានរៀបគម្រោងធ្វើបាប។

ខ្សែរដែលបានដាច់
ឧបករណ៏ប្រើប្រាស់

ដើម្បីអោយកម្មករនោះភ្លេចខ្លួនគាត់បាននិយាយស្នើរសុំអោយបញ្ឈប់ការងារនោះ ហើយគាត់បានយកកាំបិតមកកាត់ខ្សែរនោះចោលតែម្តង។សាក្សីបានអោយដឹងថាបុរសរងគ្រោះបានបាក់ឆ្អឹង រងរបួសធ្មេញហើយនិងក្បាលផងដែរ។ ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយសំណាងល្អដែរដែលមិនបានគ្រោះថ្នាក់ដល់អាយុជីវិត៕

 

Loading...
Load More Related Articles