រលកកម្តៅនៅប្រទេសអូស្ត្រាលីកើនឡើងដល់ 40 អង្សារសេ ក្តៅពេករហូតធ្វើអោយសត្វប្រចៀវរាប់ពាន់ក្បាលធ្លាក់ស្លាប់ពីលើដើមឈើ

បរទេស៖ សត្វប្រចៀវរាប់ពាន់ក្បាលបានធ្លាក់ពីលើដើមឈើហើយស្លាប់យ៉ាងអណោចអធ័មដោយសារតែមានការកើនឡើងកម្តៅខ្លាំងពេកនៅប្រទេសអូស្ត្រាលី។

រលកកម្តៅបានកើនឡើងរហូតដល់ទៅ 40អង្សារឯណោះនៅឯទីក្រុង Campbelltown នៃរដ្ឋNew South Wales ដែលនេះសូម្បីតែមនុស្សយើងក៏មិនប្រាកដថាអាចទ្រាំទ្របានឡើយ។

ក្រុមអ្នកស្ម័គ្រចិត្តថែរក្សាសត្វព្រៃបានកំពុងតែព្យាយាមជួយសង្គ្រោះសត្វស្លាបទាំងនោះ ដែលវាមានទាំងកូនតូចៗហើយនិងសត្វដែលទើបនឹងពេញវ័យជំទង់ផងដែរ៕

ប្រភព៖ Metro

Loading...
Load More Related Articles