ទិដ្ឋភាពដ៏កម្រពីលើអាកាសនៅប្រទេសអូស្ត្រាលី បើអ្នកណាបានឃើញផ្ទាល់ភ្នែកចាត់ទុកថាជាមនុស្សមានសំណាង

នៅតំបន់ឈូងសមុទ្រមួយនៃរដ្ឋ Queensland ប្រទេសអូស្ត្រាលី វាគឺជាកន្លែងដ៏អស្ចារ្យនិងគួរអោយចាប់អារម្មណ៏មួយក្នុងចំណោមកន្លែងផ្សេងទៀត ដោយសារតែមានបាតុភូតធម្មជាតិដ៏កម្រ។

នៅជារៀងរាល់ចុងខែសីហា ដល់ដើមខែវិច្ឆិកា នៅមុនពេលចាប់ផ្តើមឈានចូលដល់រដូវធ្លាក់ភ្លៀង នៅលើមេឃនៅទីក្រុង Burketown មានបាតុភូតចម្លែកមែនទែន ដោយមានពពកជាច្រើនបានចាប់ផ្តើមបង្ហាញខ្លួនប្រៀបបាននឹងបំពង់ទីបអញ្ចឹង។

ពពកប្រភេទនេះគេហៅជាភាសាអង់គ្លេសថាជា morning glory ដែលវាមានប្រវែងរហូតដល់ទៅ 1 ពាន់គីឡូម៉ែត្រឯណោះ ហើយវាអាចមានកម្ពស់ (កម្រាស់)2 គីឡូម៉ែត្រ ប៉ុន្តែវាមានកម្ពស់ពីផ្ទៃដីចាប់ពី 100 ទៅ 200 ម៉ែត្រទេ ដែលនេះវាពិតជាទាបមែនទែន។ បើសិនជាមានខ្យល់បក់វិញវាអាចរសាត់ក្នុងល្បឿន 60 គីឡូម៉ែត្រក្នុងមួយម៉ោង។

វាមិនត្រឹមតែបានទាក់ទាញអ្នកដែលនៅខាងក្រោមប៉ុននោះទេ តែវាពិតជាស្រស់ស្អាតខ្លាំងណាស់បើសិនជាយើងចោលភ្នែកទៅខាងក្រៅតាមយន្តហោះ។

ទាក់ទិននឹងរឿងហេតុនេះពុំមានការពន្យល់ណាមួយជាក់លាក់ឡើយពីមូលហេតុដែលវាបានកើតមាន៕

Loading...
Load More Related Articles