ស្ត្រីម្នាក់កើតជម្ងឺចម្លែកដុះសាច់គ្របដណ្តប់លើផ្ទៃមុខ នណាក៏ព្រឺសម្បុរដែរ(មានវីដេអូ)

បរទេស៖ ស្ត្រីជនជាតិថៃម្នាក់កើតមានជម្ងឺចម្លែកដែលបានធ្វើអោយស្បែកមុខរបស់គាត់រលាយចូលគ្នា រហូតបង្ករអោយពិកាភ្នែក ដែលវាបានធ្វើអោយគ្រប់គ្នាស្រៀវខ្លាចយ៉ាងខ្លាំងដោយសារតែវាពិតជារឿងកម្រមែន។

តាមពិតទៅលោកយាយ Wiang Boonmee មានអាយុ 63 ឆ្នាំគាត់មិនហ៊ានវះកាត់នោះទេ ថ្វីត្បិតតែវាបានធ្វើអោយគាត់មិនអាចមើលឃើញអ្វីបានក៏ដោយ ដោយសារតែគាត់ខ្លាចការវះកាត់វានឹងប៉ះពាល់ដល់អាយុជីវិតរបស់គាត់។

ជម្ងឺនេះវាមិនបានធ្វើអោយគាត់ក្លាយជាមនុស្សពិកាភ្នែកតែប៉ុននោះទេ តែមាត់ហើយនិងច្រមុះរបស់គាត់ត្រូវបានរុំព័ទ្ធដោយស្បែកយារដែលធ្លាក់ចុះមកក្រោម។

លោកយាយបានអោយដឹងថាគាត់បានកើតរោគចម្លែកនេះចាប់តាំងពីគាត់នៅជាកុមារភាពមកម្ល៉េះ។ សព្វថ្ងៃគាត់ប្រកបមុខរបរជាអ្នកលក់របស់របរបន្តិចបន្តួចនៅតាមដងផ្លូវនាទីក្រុងបាងកក។

សូមទស្សនាវីដេអូខាងក្រោម៖

ស្ត្រីដែលជាអ្នករស់នៅខេត្តសុរិន្ទម្នាក់នេះត្រូវបានគេជឿថាបានកើតនូវជម្ងឺម្យ៉ាងដែលគេហៅជា «neurofibromatosis» ដែលវាបង្ករមកពីតំណពូជដែលបានធ្វើអោយជនរងគ្រោះមានដុះសាច់នៅលើរាងកាយ។

កន្លងមកមានគេទាក់ទងសុំអោយគាត់ទៅព្យាបាលដែរ តែគាត់បានបដិសេធមួយដងជាពីរដង ក៏ព្រោះតែគាត់ខ្លាចស្លាប់ក្នុងអំឡុងពេលវះកាត់៕

Loading...
Load More Related Articles