កន្លែងទាំង 5 ដែលគ្រប់គ្នាគួរទៅលេងយ៉ាងហោចណាស់អោយបានម្តងក្នុងមួយជីវិត

នៅពេលចូលឆ្នាំប្រពៃណីជាតិខ្មែរនេះតើបងប្អូនទាំងអស់គ្នាមានគម្រោងថានឹងធ្វើដំណើរកំសាន្តទៅក្រៅប្រទេសមែនទេ? បើដូចច្នោះមែននោះវាពិតជាល្អខ្លាំងណាស់ព្រោះថាកន្លែងកំសាន្តទាំង 10 ខាងក្រោមនេះអ្នកអាចពិចារណាបាន។

១).ងូតស្រានៅប្រទេសជប៉ុន

គ្រប់គ្នាអាចទៅងូតទឹកកំសាន្តលេងនៅរមណីយដ្ឋានមួយដែលគេស្គាល់ថាជា  Yunessun ។ នៅទីនោះវាមានអាងហើយនិងដបស្រាដ៏ធំមួយ ដែលវាមានកម្ពស់រហូតដល់ពីជិត 4 ម៉ែត្រឯណោះ។ឮនៅទីនោះមានមនុស្សម្នាច្រើនណាស់ជាពិសេសនោះគឺមនុស្សវ័យកណ្តាលតែម្តង។ យើងអាចងូតស្រាបណ្តើរហើយនិងផឹកស្រាបណ្តើរ។ វាពិតជាគួរអោយចាប់អារម្មណ៏ខ្លាំងមែនទែន។

២).ប្រាសាទកានីម៉ាតា (karni mata)ប្រទេសឥណ្ឌា

បើសិនជាអ្នកជាមនុស្សដែលខ្លាចសត្វកណ្តុរនោះវាមិនមែនជាជម្រើសល្អឡើយព្រោះថានៅទីនោះវាពោរពេញទៅដោយសត្វកណ្តុរដែលមានចំនួនប្រហែលពីរម៉ឺនក្បាលឯណោះ។ ប្រាសាទនេះវាមានទីតាំងស្ថិតនៅទីក្រុង Deshnoke នៃប្រទេសឥណ្ឌា ហើយវាក៏ត្រូវបានគេចាត់ទុកជាប្រាសាទដែលចម្លែកជាងគេបំផុតផងដែរនៅក្នុងពិភពលោក។

សត្វកណ្តុរគឺមាននៅគ្រប់ទីកន្លែង តាំងពីទ្វារចូល។ យើងអាចមើលឃើញពួកវាប្រមូលផ្តុំគ្នាផឹកទឹកនិងស៊ីចំណីដែលនៅរាយប៉ាយនៃព្រះវិហារ។

ប្រជាជនក្នុងតំបន់បានជឿថានៅពេលដែលនណាម្នាក់បានភ្លក់រសជាតិនៅពីក្រោយសត្វកណ្តុរនឹងទទួលបានពរ។ ដូចច្នេះហើយទើបមានមនុស្សភាគច្រើនបាននាំគ្នាញ៉ាំស្ករគ្រាប់ដែលសត្វកណ្តុរបានកកេររួចហើយនោះ។

៣).អណ្តូង Petrifying ប្រទេសអង់គ្លេស

វាមិនមែនជាអណ្តូងមានជាតិរ៉ែ ហើយបើសិនជាអ្នកដាក់អ្វីម្យ៉ាងចូលទៅក្នុងនោះអោយមានរយៈពេលយូរបន្តិចនោះវានឹងមានជាតិអ្វីម្យ៉ាងហាក់ដូចជាថ្មស្រោមនៅជុំវិញមិនខាន។ នៅអណ្តូងនេះវាក៏មានអ្វីផ្សេងទៀតដែលគួរចាប់អារម្មណ៍ដែរដូចជាទេសភាពបែបព្រៃភ្នំហើយនិងខ្យល់អាកាសល្អបរសុទ្ធផងដែរ។

៤).សួនច្បារវ៉ាងវ៉ាងសាំងសួនឋាគ៌នៅប្រទេសថៃ

ប្រសិនបើអ្នកចង់មើលថាស្ថាននរកវាមានលក្ខណៈបែបណានោះអ្នកអាចទៅទស្សនាសួនមួយនេះបាន។នៅពេលដែលអ្នកដើរចូលទៀតនឹងឃើញមានសញ្ញាដែលគេសរសេរថា «សូមស្វាគមន៍មកកាន់ឋាននរក»។ ចូរអ្នកត្រឹមចិត្តត្រៀមកាយអោយហើយពេលចូលទៅដល់ខាងក្នុង។ វាពិតជាទិដ្ឋភាពគួរអោយខ្លាចនិងព្រឺសម្បុរខ្លាំងណាស់។

៥). សារៈមន្ទីរ​ Avanos Hair នៅប្រទេសទូគី

សារមន្ទីរនេះបានបើកដំណើរការតាំងពីអំឡុងឆ្នាំ 1979 ។ នៅពេលជាងស្មូនក្នុងស្រុកម្នាក់មានឈ្មោះ Chez Galip បានសុំវត្ថុអនុស្សាវរីយ៍ពីសង្សាររបស់គាត់ដើម្បីអាចចងចាំរូបនាងបាន។ ពេលនោះនារីដែលជាសង្សារបានអោយផ្នត់សក់របស់នាង។ ជាងស្មូនបានយកសក់ទាំងនោះមកដាក់លើជញ្ជាំងនៃហាងលក់គ្រឿងស្មូនរបស់គាត់។ នៅពេលភ្ញៀវសួរអំពីរឿងនេះគាត់បានប្រាប់រឿងទាំងអស់ដែលបានកើតឡើង។ ក្រោយមកគាត់បានសម្រេចចិត្តថាបើកសារៈមន្ទីរមួយដែលមានភ្ញៀវទេសចរណ៏រាប់សិបនាក់ទៅទុកផ្នត់សក់របស់ពួកគេនៅទីនោះដើម្បីជាអនុស្សាវរីយ៏៕

Loading...