បើដោត Memory ទៅឃើញសុទ្ធតែ Shortcut អញ្ចឹងកុំភ័យ សូមធ្វើតាមវិធីនេះ

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

មិនមែនមេរោគទាំងសុទ្ធសឹងតែវាទៅបំផ្លាញឯកសារប៉ុននោះទេ គឺវាមានមេរោគជាច្រើនប្រភេទហើយវាធ្វើការខុសៗគ្នាទៅតាមអ្វីដែលអ្នកបង្កើតវាចង់បាន។ មេរោគខ្លះវាធ្វើអោយកុំព្យូទ័ររបស់យើងដើរយឺត ហើយខ្លះទៀតនោះវាបានថតចម្លងខ្លួនវាចូលទៅក្នុងផ្ទៃ Hardisk ឡើងពេញ ជាក់ស្តែងដូចជា Top of the world ជាដើម។

មិនតែប៉ុននោះមានមេរោគខ្លះទៀតអ្នកសរសេរវាឡើងគឺឆ្លាតមែនទែន ដោយវាធ្វើការលាក់ខ្លួនហើយរង់ចាំប្រតិបត្តការនៅក្នុងពេលណាមួយដែលអ្នកមិនបានចាប់អារម្មណ៏។

ចំពោះមេរោគដែលធ្វើការបង្កើត Shortcut នៅក្នុង Usb របស់អ្នកគឺយើងអាចធ្វើការ Restore ដោយងាយជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថា USBShow ។ អ្នកទាំងអស់គ្នាប្រហែលជាស្គាល់វាហើយ។ វាជាកម្មវិធីមួយដែលមានប្រយោជន៏សម្រាប់អ្នកទាំងអស់គ្នាដែលបានទទួលរងនូវឥទ្ធិពលនៃការវាយប្រហារបស់មេរោគនេះ។  ខាងក្រោមនេះគឺជារបៀបនៃការ Show File របស់អ្នក។

1. ទាញយកកម្មវិធីតាមនេះ Download here ហើយសូមដំណើរការកម្មវិធី

2. បន្ទាប់ពីដំណើរការកម្មវិធីហើយអ្នកត្រូវចុចលើប៊ូតុង Recovery the hide files

3. ជ្រើសរើស Usb Flash

2016-11-26_110533

 

4. បន្ទាប់មកសូមចុចលើប៊ូតុង Ok

2016-11-26_110546

 

សូមរង់ចាំរហូតដល់វា Scan ចប់ ។ បន្ទាប់ពីវា Scan ចប់អ្នកទៅកាន់ទីតាំង Usb របស់អ្នក ហើយអ្នកនឹងឃើញមានឯកសារដែលបានបាត់ជាមិនខានឡើយ។

2016-11-26_110559

 

 

ដោយ៖ khmerwonder

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ