ចំណាយពេល ៣ នាទី ដើម្បីអាន មូលហេតុនិងវិធីព្យាបាលជម្ងឺអញ្ចាញធ្មេញតាមបែបធម្មជាតិ

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

បញ្ហាអញ្ចាញធ្មេញគឺរឿងមួយដែលមនុស្សគ្រប់គ្នាគួរតែយកចិត្តទុកដាក់ ព្រោះថាវាគឺកន្លែងមួយដែលអាចអនុញ្ញាតអោយបាក់តេរីហើយនិងមេរោគផ្សេងៗចូលទៅរស់នៅកន្លែងនោះ ដោយសេរី ហើយធ្មេញរបស់អ្នកនឹងមានការឈឺចាប់ជាមិនខានឡើយ ហើយលទ្ធផលចុងក្រោយនោះគឺធ្មេញរបស់អ្នកនឹងត្រូវបានខូចខាត។

khmerwonder.net_image_2016-01-12_091354

ចំពោះរោគសញ្ញារបស់វាវិញគឺមានដូចខាងក្រោម៖

  • ធ្មេញរបស់អ្នកធំជាងមុន(ដោយសារតែអញ្ចាញលុបចូលក្នុង)
  • មានអាការៈឈឺធ្មេញ
  • ធ្មេញរបស់អ្នកមានសភាពប្រែប្រួលដូចជាស្រៀវស្រើបជាដើម

ខាងក្រោមនេះគឺជាមូលហេតុដែលបណ្តាលអោយមានបញ្ហាដូចខាងលើ

  • ដោយសារតែអ្នកដុសធ្មេញដោយគ្មានសណ្តាប់ធ្នាប់ (ដុសដោយខ្វះការប្រុងប្រយ័ត្ន )
  • មកពីកត្តាតំណពូជ
  • ធ្មេញដុះមិនត្រូវជួរគ្នា
  • ខ្វះការថែទាំនិងការសម្អាត់មាត់ធ្មេញ
  • ដោយសារការពិសាបារី
  • ដោយសារការផ្លាស់ប្តូរនូវអរម៉ូន(ចំពោះស្រ្តី)
  • ការទំពារស្ករកៅស៊ូ ហើយនិងការសង្កៀតធ្មេញជាដើម
  • វិធីព្យាបាលដោយប្រើប្រាស់តែបៃតង

តែបៃតងគឺមានសមត្ថភាពយ៉ាងអស្ចារ្យនូវក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការរលាក៏(អុកស៊ីតកម្ម) ហើយអាចការពារនិងព្យាបាលនូវជម្ងឺជាច្រើន ហើយជាពិសេសនោះគឺជម្ងឺអញ្ចាញធ្មេញផងដែរ។ដោយគ្រាន់តែអ្នកពិសាវា(ផឹកទឹកតែ)មួយពែងជារៀងរាល់ព្រឹកជាការស្រេច។

  • វិធីព្យាបាលដោយប្រើប្រាស់ប្រទាលកន្ទុយក្រពើរ

ចំពោះការប្រើប្រាស់ប្រទាលកន្ទុយក្រពើគឺវាមានសមត្ថភាពនូវក្នុងការប្រឆាំងទៅនឹងការរលាកដូចតែបៃតងដែរ ហើយវាក៏អាចជួសជុលកោសិកាដែលខូចខាត ​, ការកាត់បន្ថយការរលាកអញ្ចាញធ្មេញ ហើយនិងការពារនូវមេរោគ(បាក់តេរី) ពីមាត់ធ្មេញបានយ៉ាងល្អផងដែរ។

នៅពេលព្រឹកហើយនិងពេលល្ងាចអ្នកអាចយកប្រទាលកន្ទុយក្រពើរនេះមកដុសធ្មេញហើយនិងអញ្ចាញរបស់អ្នក បន្ទាប់មកត្រូវទុកក្នុងរយៈពេលពី ២ ទៅ​៣ នាទីរួចលាងជម្រះចេញជាការស្រេច។

 

ប្រភព៖ justnaturallife

Loading...