ម្ហូបអាហារទាំង ៤ ដែលខ្លះធ្វើពីប្លាស្ទិច ដែលកំពុងបង្ករការប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

មនុស្សយើងគ្រប់គ្នាគឺអាចរស់ទៅបានគឺដោយសារតែការញ៉ាំអាហារជារៀងរាល់ថ្ងៃ ហើយទន្ទឹមនឹងការញ៉ាំអាហារនេះដែរ បើសិនជាអ្នកទទួលទានអាហារដែលមិនល្អ មិនត្រឹមត្រូវ ហើយមានជាតិពុលនោះ វាគឺមិនបានជួយអ្វីដល់យើងទាំងអស់គ្នានោះទេ ពោលគឺវាកាន់តែធ្វើអោយប៉ះពាល់ទៅដល់សុខភាពរបស់អ្នកទៀតផង។ ដូចនេះហើយ ការដែលជ្រើសរើសនូវម្ហូបអាហារដែលល្អសមរម្យគឺជាកតា្តដ៏ចាំបាច់បំផុតសម្រាប់មនុស្សយើងម្នាក់ៗ ។

ខាងក្រោមនេះគឺជាម្ហូបបន្លែផ្លែឈើមួយចំនួនដែលក្លែងក្លាយដែលមកពីចិន ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកទទួលទាន វាយ៉ាងធ្ងន់ធ្ងរដូចខាងក្រោមនេះ៖

១). ស៊ុតក្លែងក្លាយ

បើតាមប្រភពព័ត៌មានបានអោយដឹងថា មានគេហៈទំព័រចិនជាច្រើនបានបង្រៀន ដល់អ្នកដែលបានចូលទៅបើកមើលគេហៈទំព័រររបស់ខ្លួនអោយចេះរកប្រាក់ចំណូលដោយការផលិតស៊ុតក្លែងក្លាយសម្រាប់លក់។ ដែលស៊ុតទាំងនោះវាបានផ្សំឡើងពីគ្រឿងផ្សំដែលមានដូចជា៖ អាស៊ីត Alginic, ប៉ូតាស្យូម Alum, Gelatin, កាល់ស្យូមក្លរ៉ាយ ហើយនិងសារធាតុបន្ថែមពណ៌ផងដែរ។ ចំពោះអ្នកដែលញ៉ាំវាគឺ នឹងធ្វើអោយប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរដូចជា ធ្វើអោយវង្វេង ហើយនិងបាត់បង់ការចង់ចាំផងដែរ។

2016-01-25_100448

២). ម្ស៉ៅទឹកដោះគោទារកក្លែងក្លាយ

កាលនៅឆ្នាំ 2004 មានមនុស្ស 47 នាក់ត្រូវបានគេចោទប្រកាន់និងផ្តន្ទាទោសពីបទផលិតម្សៅក្លែងក្លាយកាលនោះបានធ្វើអោយកុមាររាប់សិបនាក់នៅទីក្រុងGuiyang ខេត្តអានហ៊ួយប្រទេសចិនបានស្លាប់ នេះបើតាមគេហៈទំព័រ CBS News បានរាយការណ៏។ វាធ្វើឡើងពីដី.ស ដែលបានធ្វើអោយ កុមារមានជម្ងឺក្បាលធំ ហើយនិងហើមពោះផងដែរ។

2016-01-25_100548

៣).សាច់គោធ្វើពីសាច់ជ្រូក

ដោយសារតែសាច់ជ្រូកមានតម្លៃថោកជាងសាច់គោ ដូចនេះមានភោជនីយដ្ឋានមួយចំនួន បានបោកប្រាស់ភ្ញៀវរបស់ខ្លួន ដោយយកសាច់ជ្រូកមកកែច្នៃ ដោយបន្ថែម រសជាតិហើយនិងក្លិន អោយដូចទៅនឹងសាច់គោបេះបិទ។ គ្រូពេទ្យបានណែនាំថា បើសិនជាយើងបរិភោគវា នឹងធ្វើអោយយើងពុល ហើយនឹងកើតមានជម្ងឺមហារីក យឺតៗ។

2016-01-25_100640

៤). ត្រីទីឡាបយ៉ា

វាគឺជាត្រីដែលធ្វើអោយប៉ះពាល់ទៅដល់សុខភាពរបស់យើងធ្ងន់ធ្ងរដែលមានដូចជា៖

ការរលាក៖យោងតាមការសិក្សាថ្មីៗមួយចំនួនបានរកឃើញថា ការបរិភោគ ត្រីទីឡាបយ៉ា ដែលចិញ្ចឹមនៅក្នុងកសិដ្ឋានបង្កាត់ពូជអាចបង្កឱ្យមានការរលាក ហើយនិងកើតមាននូវជម្ងឺមួយចំនួនទៀតដែលមានដូចជា ជំងឺហឺត, ជំងឺបេះដូងនិងជំងឺរលាកសន្លាក់ជាដើម។ មនុស្សគ្រប់គ្នាបានគិតថានៅពេលដែលញ៉ាំត្រីនេះពួកគេនឹងកំពុងតែទទួលបានអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលមាននៅក្នុងខ្លាញ់ត្រីតែ បែរជាវាបានធ្វើអោយពួកគេប្រឈមមុខទៅនឹងការរលាក ហើយនិងជម្ងឺមួយចំនួនដូចខាងលើដោយមិនបានដឹងខ្លួនទៅវិញ។

 ជម្ងឺមហារីក៖ត្រីដែលគេចិញ្ចឹមអាចធ្វើអោយអ្នកដែលញ៉ាំវាទទួលរងនូវជម្ងឺមហារីកច្រើនជាង ១០ ដង បើធៀបជាមួយនឹងត្រីធម្មជាតិ។ ចំណែកឯចំណីរបស់វាវិញនឹងធ្វើអោយអ្នកភ្ញាក់ផ្អើលមិនខានឡើយ គឺជារឿយៗគេយកលាមក សត្វ មាន់ សត្វជ្រូក ហើយនិងសត្វទា មកអោយវាស៊ី។

មានជាតិពុល៖ដោយសារតែគេចិញ្ចឹមជាកសិដ្ឋានគឺមានត្រីជាច្រើនក្បាលដែលវាងាយរងនឹងជម្ងឺផ្សេងៗ ដូចនេះគេបានបាញ់ថ្នាំសម្លាប់មេរោគហើយនិងសត្វល្អិត ចូលក្នុងស្រះ ហើយនៅពេលដែលថ្នាំគីមីទាំងអស់នោះវាបានសាយផាយពេញផ្ទៃទឹកនោះ គឺពិតណាស់វានឹងប៉ះពាល់ទៅដល់សត្វត្រីនោះមិនខាន ហើយវាក៏ប៉ះពាល់ផងដែរចំពោះអ្នកដែលបរិភោគវា។

៥). សណ្តែកក្លែងក្លាយ

នៅឆ្នាំ 2005 គេបានរកឃើញសណ្តែកក្លែងក្លាយ  នៅខេត្តហ៊ូណាននៃប្រទេសចិន។ យោងតាមកាសែតក្នុងស្រុកមួយ បានអោយដឹងថាសណ្តែកក្លែងក្លាយ ដែលគេបានរកឃើញនោះ ទោះបីជាស្ងោរក្នុងទឹកដែលមានកម្តៅខ្លាំងប៉ុនណាក៏ដោយ តែវានៅតែរឹងដូចថ្ម ដដែល។ ប្រភពព័ត៌មានបានរាយការណ៏មកថា សណ្តែកនេះបានចរាចរណ៏នៅលើទីផ្សារ ៣ ឆ្នាំឯណោះមុនពេលដែលគេបានរកឃើញ។ វាធ្វើឡើងពី សណ្តែកធម្មតា ដែលគេបន្ថែមសារធាតុគីមីមួយដែលមានឈ្មោះថា sodium metabisulfite ហើយនិងសារធាតុបន្ថែមពណ៌ផងដែរ។សារធាតុគីមីទាំងនេះត្រូវបានហាមឃាត់មិនឱ្យប្រើនៅលើបន្លែនោះទេព្រោះវាអាចបង្កឱ្យមានជំងឺមហារីក ព្រមទាំងរាំងស្ទះដល់ស្រូបកាល់ស្យូម នៅក្នុងរាងកាយរបស់យើងផងដែរ។

ប្រែសម្រួលពី ៖ coverage

Loading...