ខ្លោចចិត្ត! លោកតាម្នាក់ខំប្រឹងធ្វើការ រហូតដល់ដង្ហើមចុងក្រោយត្រូវស្លាប់នៅកណ្តាលផ្លូវ

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ប្រទេសថៃ៖ នេះជារឿងរ៉ាវដ៏រន្ធត់សម្រាប់មនុស្សទូរទៅដែលបុរសវ័យចំណាស់ម្នាក់បានតស៊ូទៅធ្វើការរាល់ថ្ងៃដើម្បីក្រពះរហូតដល់ដង្ហើមចុងក្រោយត្រូវស្លាប់នៅកណ្តាលផ្លូវ។

ក្រោយពេលមានប្រជាពលរដ្ឋបានប្រទះឃើញ ហើយបានរាយការណ៏ដល់អាជ្ញាធរ ហើយនៅពេលដែលក្រុមជួយសង្គ្រោះបានទៅដល់ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះបានឃើញលោកតាបានដេកស្លាប់ផ្កាប់មុខនៅលើកង់រ៉ឺម៉ករបស់ខ្លួន ដោយដៃទាំងពីរបានធ្លាក់សំយុងមកក្រោម ហើយចំណែកឯដៃខាងឆ្វេងវិញបានចូលទៅកាំកង់ គួរអោយសោកសង្រែងជាទីបំផុត។

ករណីនេះបានកើតឡើងនៅតាមផ្លូវលំមួយនៅក្នុងស្រុក Ban Phai នៅក្នុងខេត្ត Khon Kaen ប្រទេសថៃ។  ក្រោយពីកើតហេតុ ទើបគេបានដឹងពីអត្តសញ្ញាណ គឺលោកតាខាងលើមានឈ្មោះChai Det Sen មានអាយុ ៧០ ឆ្នាំ។

ក្រោយពីគ្រូពេទ្យបានធ្វើការពិនិត្យទៅលើសាកសពរបស់លោកតារងគ្រោះ បានរកឃើញថា​គាត់បានស្លាប់ដោយសារតែគាំងបេះដូងក្នុងអំឡុងពេលធាក់កង់រ៉ឺម៉កទៅធ្វើការ។

ហេតុការណ៏នេះគឺបានកើតឡើងតាំងតែពីដើមខែកុម្ភៈឆ្នាំ 2016 ម៉្លេះតែវាគឺជាកញ្ចក់សម្រាប់សម្រាប់អោយកូនគ្រប់រូបត្រូវចេះមើលថែររក្សាឳពុកម្តាយរបស់ខ្លួន ហើយមើលថែររក្សាលោកអោយបានល្អតាមដែលអាចធ្វើទៅបាន។

មនុស្សយើងកើតមកហើយគឺមិនមែនស្រួលនោះទេ ពោលគឺត្រូវខំប្រឹងពុះពាររាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីរស់ ហើយលោកតា Chai Det Sen បានធ្វើអោយមនុស្សជាច្រើនមានការកើតសរសេើរ ហើយនិងស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួននៅពេលដែលបានដឹងថា លោកបានព្យាយាមពុះពារតាំងពីក្មេងរហូតដល់ចាស់ គឺតស៊ូរហូតដល់ដង្ហើមចុងក្រោយដែលមនុស្សធម្មតាមិនអាចធ្វើបាន៕

Loading...