ប្លែកៗ ក្មេងម្នាក់កើតមកដុះកន្ទុយប្រវែង 15 សង់ទីម៉ែត្រ​ ត្រូវគេដាក់រហ័សនាមថា ក្មេងប្រុសស្វា

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

បរទេស៖កុមារាជនជាតិចិនម្នាក់ កើតមកបានធ្វើអោយអ្នកភូមិហើយនិងម្តាយឳពុករបស់គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលរូបគេកើតមកមានដុះកន្ទុយរហូតដល់មនុស្សគ្រប់គ្នាហៅវាក្មេងប្រុសស្វា។

មកដល់នឹងឥឡូវរូបនេះដែលមានឈ្មោះ យ៉ាង យ៉ាង មានអាយុ 11 ខែ ហើយដែលកន្ទុយបានដុះវែងរហូតដល់ ជាង15 សង់ទីម៉ែត្រ ហើយចុងក្រោយនេះក្រុមគ្រួសារបានសម្រេចចិត្តវះកាត់វាចោលតែម្តង នៅក្នុងខែនេះ។

កុមារាដែលដុះកន្ទុយ
កុមារាដែលដុះកន្ទុយ

ម្តាយរបស់គេបាននិយាយថា នៅពេលដែលគាត់បានទៅពិនិត្យផ្ទៃពោះ គ្រូពេទ្យមិនបានប្រាប់អ្វីឬនិយាយអ្វីពីកូននៅក្នុងផ្ទៃឡើយ តែនៅពេលដេលគាត់បានសម្រាលនៅមន្ទីរពេទ្យមួយនៅទីក្រុង យីប៊ីន ដែលនៅជាយក្រុងភាគខាងត្បូងឈៀងខាងលិចខេត្តស៊ីឈួន ទើបភ្ញាក់ផ្អើលពេលឃើញកូនកើតមកមានដុះកន្ទុយ។

ទោះជាយ៉ាងណាក៏ដោយជីដូនរបស់ យ៉ាង យ៉ាង គិតវាការមានដុះកន្ទុយបែបនេះ វាគឺជារឿងល្អ ព្រោះរូបគាត់ជឿថាវាជាសំណាងរបស់ចៅប្រុស ហើយពេលធំឡើងរូបគេនឹងអាចរកស៊ីមានបានផងដែរ៕

ប្រែសម្រួលពី៖ Chinanews

Loading...