តាមពិតអញ្ចឹងសោះ បានជាគេដាក់ឡេវតូចៗនៅតាមខោ ខូវប៊យ

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ជាទូទៅខោខូវប៊ូយគឺជាប្រភេទសំលៀកបំពាក់ដែលសាមញ្ញបំផុតដែលបុរសនិងស្រ្តីសម័យនេះមានការពេញនិយមបំផុត។ ពួកវាមានច្រើនប្រភេទនិងមានទៅតាមតំលៃ ដែលវាថោកសមរម្យនិងថ្លៃទៅតាមគុណភាពរបស់វាដែលអាចអោយយើងគ្រប់គ្នាមានលទ្ធភាពទិញបាន។

ខោប្រភេទនេះពីមុនគឺមានតែព៏ណខៀវប៉ុនណោះ ប៉ុន្តែពេលបច្ចុប្បន្ននេះគឺមានគ្រប់ពណ៌អាស្រ័យទៅលើការច្នៃរម៉ូតនិងការពេញចិត្តរបស់អ្នកប្រើប្រាស់ ។ ពួកវាមានទៅតាមទំហំតូច ធំ រឹបរាង រឺធូរបន្តិច អាស្រ័យទៅលើការពេញចិត្តរបស់អតិថិជន។ មនុស្សប្រុសស្រី គឺអាចស្លៀកបានគ្រប់ពេលមិនថា នៅក្នុងពិធីជប់លៀង ,ធ្វើការនៅការិយាល័យ រឺក៏ដើរផ្សារនោះទេ ហើយវាមានច្រើនព៏ណសំរាប់ជ្រើសរើសថែមទៀតផង។

ទន្ទឹមនឹងការប្រើប្រាស់នូវខោប្រភេទនេះ អ្នកប្រាកដជាមិនធ្លាប់បានដឹងនោះទេថា តើក្រុមហ៊ុនដែលផលិតបានបន្ថែមឡេវតូចៗជាច្រើននៅលើខោខូវប៊ូយ ទាំងនោះធ្វើអ្វី។

អញ្ចឹងតោះយើងស្វែងយល់ពីហេតុផលនេះទាំងអស់គ្នា៖

ឡេវតូចៗនៅជាប់នឹងហោប៉ៅក្រោយទាំងនោះ គឺជាស្ពាន់ រឺទង់ដែង វាមើលទៅដូចជាហាក់ដូចជាអ្នកផលិតដាក់បន្ថែមវាដើម្បីបន្ថែមសោភ័ណ្ឌភាពអោយកាន់តែទាក់ទាញ តែតាមពិតវាត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងដើម្បីកកឹបភ្ជាប់សាច់ក្រណាត់ខូវប៊ូយប៉ុនណោះ។ លើសពីនេះទៅទៀតអត្ថប្រយោជន៍ របស់វាគឺវាអាចការពារសាច់ក្រណាត់កុំអោយដាច់រហែក រឺក៍សឹករីករឹលទៀតផង ។

2016-08-13_131248

ម្យ៉ាងវិញទៀតដែកកឹបទាំងនេះអាចការពារស្នាមថ្នេរអោយនៅជាប់បានយូរបានផងដែរ។ ខោខូវប៊ូយគឺអាចយកទៅស្លៀកបានច្រើនដងដោយមិនបាច់បោកទឹកទៀតផង តែវានៅតែមើលទៅឡូយ ហេតុដូចនេះអ្នកអាចដឹងហើយថាហេតុអ្វីខោខូវប៊ូយអាចស្លៀកបានរាប់ខែឆ្នាំយ៉ាងនេះ៕

ប្រែសម្រួលពី៖ Knowledge

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ