ខំវាយបំបែក ឧបករណ៏អ៊ីនធើណេត កុំអោយបែកធ្លាយរូបថតខ្លួន​ឯង តែនៅទីបំផុតត្រូវខ្មាសគេលើសដើម

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

បុរសម្នាក់ព្រោះតែមិនចង់អោយរូបថតរបស់ខ្លួនបង្ហាញជាសាធារណៈតាមអនឡាញនោះ បែរជាបែកគំនិតវាយបំបែកទូរឧបករណ៏អ៊ីនធើេតដើម្បីបញ្ចប់រឿង តែនៅចុងក្រោយគាត់នៅតែល្បីពេញពិភពលោកដដែលពេលដែលប៉ូលិសចាប់ខ្លួនបាន។

នៅថ្ងៃទី 19 ខែសីហាប៉ូលីសនៅតំបន់ Weifang ខេត្តសានដុង ប្រទេសចិន បានចាប់ខ្លួនបុរសវ័យកណ្តាលម្នាក់ដែលមានឈ្មោះ Liu  ដោយរូបគាត់បានបំបែកប្រអប់សេវាទូរគមនាគមន៍របស់ប្រទេសចិនចំនួនបួនគ្រឿង ហើយនិងហែកសម្ភារៈនៅខាងក្នុងនោះខ្ទេចគ្មានសល់។

2016-08-29_171953

បុរសរូបនេះបានឆ្លើយសារភាពថា កាលពីអំឡុងខែមិថុនា អ្នកភូមិបានបញ្ឈប់រូបគាត់ជាមួយនឹងម្តាយមីងអោយចូលទៅក្នុងពិធីរាំរែកមួយ ហើយនៅពេលនោះដែរ មនុស្សមួយចំនួនបានសើចយ៉ាងខ្លាំងពេលឃើញគាត់រាំ ហើយថែមទាំងថតរូបរបស់គាត់ថែមទៀតផង។ ហើយមូលហេតុដែលបានធ្វើអោយលោកសម្រេចចិត្តចូលបំផ្លាញប្រព័ន្ធទូរមនាគមន៏នេះ គឺដើម្បីកុំអោយរូបភាពរបស់ខ្លួនល្បីសុះសាយពាសពេញបណ្តាញសង្គមចិន។

2016-08-29_172008

ទោះជាយ៉ាងណាកបុរសរូបនេះ ត្រូវបានគេផាកពិន័យចំនួន 14970 ដុល្លាសហរដ្ឋអាមេរិក ហើយត្រូវល្បីសុះសាយពាសពេញពិភពអ៊ីនធើណេតដដែល៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ