បើគ្មានថ្ងៃមួួយនេះកើតឡើងកាលពីអតីតកាលទេ​ ម្ល៉េះសមសព្វថ្ងៃអត់មានអ្នកញ៉ាំស្រាលាយគ្នាឡើយ

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ប្រវត្តិរឿងរ៉ាវពីស្រា Gin ដែលសព្វថ្ងៃគេយកមកលាយញ៉ាំជាមួយនឹង Tonic គឺមានដើមកំណើតនៅពេលដែលចក្រភពអង់គ្លេសបានក្តោបក្តាប់អំណាចដាក់អាណានិគមគ្រប់គ្រងលើប្រទេសឥណ្ឌា។

តាមពិតទៅ វាដូចជាមិនប្រាកដទេថាប្រទេសអង់គ្លេសជាអ្នកមានកំហុសមុន ព្រោះបើយើងសិក្សាពីប្រវត្តិដើមហេតុដំបូងគឺវាបែបនេះ។

កំឡុងចុងសតវត្សទី 16 មានក្រុមហ៊ុនជំនួញមួយដែលមានឈ្មោះថា ក្រុមហ៊ុនសហប្រតិបត្តិការរវាងចក្រភពអង់គ្លេសនិងប្រទេសឥណ្ឌាភូមិភាគខាងកើត (British East India Company)។

ក្រុមហ៊ុននេះបានពង្រីកប្រតិបត្តិការរបស់ខ្លួនមកកាន់ប្រទេសឥណ្ឌា ហើយស្នើរដល់រដ្ឋាភិបាលឥណ្ឌា ថាតើពួកគេអាច សាងសង់រោងចក្រមួយនៅលើឆ្នេរក្បែរទីក្រុងបានដែររឺទេ។

2016-10-27_135949

ប្រទេសឥណ្ឌាហាក់ដូចជាយល់ស្របដំបូងឡើយ ប៉ុន្តែដោយក្តីបារម្ភ ក្រុមហ៊ុនអង់គ្លេសក៏សួរ រដ្ឋាភិបាលឥណ្ឌាថា៖ “ចុះបញ្ហាកាកសំណល់ចេញពីរោងចក្រដែលមានរាប់លានតោន តើអ្នកគិតមិចវិញ?”

រដ្ឋាភិបាលឥណ្ឌាហាក់ដូចជាមានការស្ទាក់ស្ទើរហើយប្រកែកភ្លាមថា៖ “ទេកុំធ្វើបែបនេះ !!! ពួកយើងមិនចង់អោយមានសំណល់ណៅសល់ពាសពេញទីក្រុងយើងឡើយ។”

ក្រុមហ៊ុនអង់គ្លេសក៏ប្រញាប់ឆ្លើយតបវិញថា៖ “ok !!! ពួកយើងយល់ពីបញ្ហានេះ ដូចនេះសូមកុំបារម្ភ” ហើយក្រោយមកមិនយូរប៉ុន្មាន ក្រុមហ៊ុនអង់គ្លេសក៏បញ្ជួនទាហានស៊ីឈ្នួលរបស់ខ្លួនមកវាយដណ្តើមយកទីតាំងនិងសំភារៈមួយចំនួនរបស់ទីក្រុងក្បែរឆ្នេរនោះ។

ពិតណាស់ថារដ្ឋាភិបាលឥណ្ឌាមិនបានឈរអោបដៃមើលនោះទេ ដូចនេះពួកគេក៏បញ្ជួនកងទ័ពមកទប់ទល់ ហើយសង្គ្រៀមក៏ចាប់ផ្តើមឡើង ក៏ព្រោះតែរដ្ឋាភិបាលរបស់អង់គ្លេសក៏បញ្ជួនកងទ័ពរបស់ខ្លួនមកចូលរួមជាមួយនឹងក្រុមហ៊ុនមួយនោះដែរ ហើយចុងក្រោយអង់គ្លេសបានយកឈ្នះ ហើយដាក់អាណានិគមមកលើប្រទេសឥណ្ឌា គ្រាន់តែកាលនោះមនុស្សទូទៅមិនទាន់យល់ថាការស្ថិតក្រោមអាណានិគមពីប្រទេសដទៃគឺពិតជាវេទនា យ៉ាងណា។

ក្នុងកំឡុងដើមសតវត្ស ទី18 ប្រទេសឥណ្ឌានៅស្ថិតក្រោមអាណានិគមរបស់អង់គ្លេស ហើយគ្រប់យ៉ាងគឺដំណើរការទៅដោយរលូននាពេលនោះ តែមានផ្ទុះជំងឺគ្រុនចាញ់។

គ្រប់ទាហាននិងអ្នកដែលចូលរួមក្នុងរឿងនេះគឺសុទ្ធតែត្រូវប្រឈមនឹងជំងឺគ្រុនចាញ់ ហើយក្រោយមកក៏មានមនុស្សម្នាក់បង្ហាញពីឳសថម្យ៉ាងដែលអាចព្យាបាលជំងឺគ្រុចចាញ់បាន ដោយប្រើ ដើមរុក្ខជាតិម្យ៉ាងនៅឯប្រទេស ប៉េរ៉ូ Peru ។ បន្ទាប់មកគេក៏យកឳសថរុក្ខជាតិនោះមកកិនហើយប្រើជាថ្នាំ ព្យាបាលជំងឺគ្រុនចាញ់បានយ៉ាងមានប្រសិទ្ធភាព ក៏ប៉ុន្តែបញ្ហានោះគឺ ឳសថនេះមានរសជាតិល្វីងពិបាកលេបជាខ្លាំង បើទោះបីជាបន្ថែមស្ករ រឺក៏ទឹកឡើយតែវានៅតែមានរសជាតិពិបាកលេចដដែល។

បន្ទាប់មកទាហានម្នាក់ក៏មានគំនិតថា ហេតុអ្វីក៏យើងមិនលាយវាជាមួយស្រា ព្រោះវាអាចនឹងងាយលេប។ ហើយទាហានគ្រប់គ្នាក៏យកវាមកលាយជាមួយស្រា ដើម្បីកាត់បន្ថយជាតិល្វីងនោះ ហើយគ្រប់គ្នាក៏មានគំនិតគិតឃើញថា វាមានរសជាតិឆ្ងាញ់តើ។

គ្រប់គ្នាក៏ចាប់ផ្តើមសាកលាយជាមួយនឹងភេស្ជជៈដទៃទៀត ព្រោះថាវាមានរសជាតិស្រាហើយមានក្លិនឈ្ងុយទៀតផង។
ក្រោយពីសង្គ្រៀមបានបញ្ចប់ទៅ ទាហានដែលវិលត្រឡប់មកអង់គ្លេសវិញ បានសាកលាយស្រា ជាមួយនឹង ភេស្ជជៈផ្សេងៗ ហើយក៏ក្លាយជាមានប្រជាប្រិយភាពជាខ្លាំង ជាពិសេសគឺ Gin លាយជាមួយនឹង Tonic តែម្តង។

ក្រោយមកឥណ្ឌាក៏បានដណ្តើមយកបូរណភាពដែនដីពីអង់គ្លេសបានវិញក្នុងឆ្នាំ 1947 ផងដែរ ដែលជារឿងគួរអោយត្រេកអរ៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ