ប្រពៃណីដ៏ចម្លែកមួយនៅប្រទេសចិន នារីៗត្រូវពាក់ស្បែក ជើងស្រួចរហូត រលួយរលាយជើងចូលគ្នា

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ពួកគេនិយាយថាការឈឺចាប់គឺនាំមកនូវសម្រស់ស្រស់ស្អាត ប៉ុន្តែវាគ្រាន់តែពេលខ្លះការលះបង់មានទំហំធំធេងពេកដើម្បីតែសម្រស់។ ជាឧទាហរណ៏ មានស្រ្តីចិនជាច្រើនអ្នកដែលបានទទួលយកការឈឺចាប់ ដោយពត់ម្រាមជើងរបស់ពួកគេអោយក្តោបចូលគ្នាក្នុងស្បែកជើងរបស់ពួកគេ។

សូម្បីតែមនុស្សប្រុសក៏បានអនុវត្តន៏វិធីសាស្រ្តបែបនេះដែរ ដើម្បីតែចង់បានភាពទាក់ទាញពីទំរង់ជើងរបស់ពួកគេ ប៉ុន្តែគ្រប់ពេលពួកគេត្រូវតែពាក់ស្បែកជើងដើម្បីលាក់បាំងរូបភាពពិតរបស់ជើងពួកគេ។

ទំលាប់នៃការពត់ម្រាមជើងនេះត្រូវបានទទួលការពេញនិយមជាខ្លាំងក្នុងកំឡុងរាជវង្ស សុង រាជកាល 960 ដល់ 1279។ ក្រុមស្រ្តីដែលជាកូនក្នុងក្រុមគ្រួសារអ្នកមានទ្រព្យធន បានរៀបចំខ្លួនដោយ ពត់ម្រាមជើងពួកគេនៅក្នុងស្បែកជើងចង្អៀតមួយគូ អោយមានរាងដូចជាផ្កាឈូក ដើម្បីបង្ហាញពីវណ្ណៈនៃគ្រួសាររបស់ពួកគេ។

2016-10-27_145002

មិនយូរប៉ុន្មានវាក៏ក្លាយជានិមិត្តសញ្ញានៃភាពស្រស់ស្អាតក្នុងប្រពៃណីប្រជាជនចិន។ ហើយអ្វីដែលអ្នកឃើញនឹង ធ្វើអោយអ្នកមានការភ្ញាក់ផ្អើលខ្លាំងក៏ព្រោះតែវារូបរាងចំឡែកហើយមើលទៅគួរតែឆ្លងកាត់ការឈឺចាប់មិនតិចទេ។

ដំណើរការពត់ម្រាមជើងនេះ ត្រូវតែចាប់ផ្តើមធ្វើ តាំងពីពួកគេមានវ័យក្មេងចន្លោះពី 4 ទៅ 9 ឆ្នាំ ព្រោះឆ្នឹងម្រាមជើងរបស់ពួកគេមិនទាន់រឹង លូតលាស់ពេញលេញនៅឡើយ។

2016-10-27_145857

ក្រោយពីត្រាំជើងក្នុងទឹកឧសថបុរាណ លាយជាមួយឈាមសត្វ រួចមក ក្រចកជើងត្រូវកាត់ខ្លី ហើយម្រាមជើងទាំងអស់ត្រូវបាក់ក្តោបរួមចូលគ្នារហូតដល់ចេញជារាងដូចផ្កាឈូកដូចនោះដែរ។ឆ្អឹងគ្រប់ម្រាមត្រូវតែបាក់ទើបអាចរឹតចូលទៅក្នុងស្បែកជើងក្រណាត់ដែលមានដេរមុខស្រួច ហើយតឹងខ្លាំង សូម្បីតែកំរើកម្រាមជើងក៏មិនអាចធ្វើបានដែរ។

2016-10-27_145927

ដំណើរការនេះ ភាគច្រើនត្រូវធ្វើនារដូវរងា ព្រោះថាជើងរបស់ពួកគេស្ពឹក ក៏ប៉ុន្តែពិតណាស់ថាមនុស្សស្រីដែលត្រូវចងរឹតជើងបែបនេះ ប្រាកដជាឈឺចុកចាប់ខ្លាំងណាស់។ បើទោះបីជាវាបានបាក់ចូលគ្នាក្លាយជារាងផ្កាឈូកក្តី ក៏ប៉ុន្តែដែលឆ្អឹងមានការវិវត្តន៏ជាថ្មីនោះ ឆ្អឹងរបស់ពួកគេត្រូវតែបាក់ម្តងទៀត ដើម្បីអាចចូលគ្នាចេញជារូបរាងដូចដើមវិញ។

2016-10-27_145816

គ្រប់ស្រ្តីដែលបានឆ្លងកាត់ការពត់ម្រាមជើងតែងតែមានអារម្មណ៏ថាស្ពឹកជើងជាប្រចាំ ប៉ុន្តែពួកគេនៅតែអាចដើរនិងធ្វើការបានដូចធម្មតា គ្រាន់តែពួកគេមិនអាចដើរស្រួលដូចអ្នកដែលមានម្រាមលូតវែងនោះឡើយ។ ប៉ុន្តែសំរាប់មនុស្សស្រីដែលពត់ម្រាមបែបនេះ ភាគច្រើនមិនមានការព្រួយបារម្ភពីការធ្វើការអ្វីច្រើននោះទេព្រោះក្រុមគ្រួសាររបស់ពួកគេសុទ្ធជាអ្នកមានទ្រព្យសម្បត្តិសមរម្យ។

មានមនុស្សស្រីដែលធ្លាប់បានពត់ម្រាមជើងបែបនេះ នៅមានជីវិតមកទល់សព្វថ្ងៃក៏ប៉ុន្តែពួកគេមិនអាចក្រោកដើរបានដូចមនុស្សដទៃឡើយ។ ជាធម្មតាស្រីដែលមានជើងបែបនេះ តែងតែប្រឈមនឹងការបាក់ឆ្អឹងដទៃទៀត ជាពិសេសឆ្អឹងចង្កេះដែលជាឆ្អឹងរក្សាលំនឹងខ្លួន។

ខ្ញុំមិនហ៊ានប៉ាន់ស្មានការឈឺចាប់ដែលស្រ្តីទាំងអស់នេះត្រូវឆ្លងកាត់ឡើយ តែខ្ញុំជឿថាពិតជាឈឺខ្លាំងណាស់។

2016-10-27_145744

2016-10-27_145541

2016-10-27_144734

Loading...