ពិតជាអស្ចារ្យមែន! ទឹកដំឡូងជ្វាសោះ ជួយសុខភាពដល់ថ្នាក់ហ្នឹង

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

នេះគឺជាដំណឹងល្អសំរាប់ពុកម៉ែបងប្អូនដែល មានបញ្ហាសើសឬខ្វះជាតិស្ករក្នុងឈាម ព្រោះថ្ងៃនេះគេហៈទំព័រយើងនឹងលើកយក របៀបធ្វើភេជ្ជៈដែលជួយ តម្រូវបរិមាណជាតិស្ករក្នុងឈាម មិនអោយលើស និង មិនអោយខ្វះ ។ សូមពុកម៉ែបងប្អូន អានបន្តនូវ របៀបធ្វើ និងគ្រឿងផ្សំដូចខាងក្រោម៖

2016-11-25_170040

 គ្រឿងផ្សំ៖ 

  • ដំឡូងជ្វាក្រហមឆៅ ពី1ទៅ2 មើុម
  • ជីវ៉ាន់សុយ ពី4ទៅ6 ឈាង
  • ម្ស៉ៅឈើអែម បន្តិច (ប្រហែលមួយចាប់ម្រាមដៃ)
  • ការ៉ុត2ផ្លែ
  • បុិកគក់1មើុម

របៀបរៀបចំ៖ 

  • ចំពោះគ្រឿងផ្សំទាំងអស់ត្រូវលាងទឹកវាអោយស្អាត
  • ចិតសំបកដំឡូងជ្វា, បុិកគក់, ការ៉ុតចេញ រួចចិតវាជាដុំតូចៗ ចំនែកឯជីវ៉ាន់សុយ គឺចិតវាជាកង់ៗ (ធ្វើបែបនេះគឺដើម្បីងាយក្នុងការកិន)
  • ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងទឹកក្រឡុក ហើយកិនវាអោយម៉ត់ សិមចាក់ដាក់កែវ រួចរោយម្ស៉ៅឈើអែមពីលើជាការស្រេច។

ពុកម៉ែបងប្អូនអាចទទួលទានវាជារៀងរាល់ថ្ងៃ ក៏បានតាមចំនូលចិត្ត  ដើម្បីអោយរាងកាយទទូលបាននូវ វីតាមីននិងជាតិរ៉ែបន្ថែម ម្យ៉ាងភេជ្ជៈនេះ មានប្រសិទ្ធភាពបំផុតក្នងការ គ្រប់គ្រង់ និងតម្រួវបរិមាណជាតិស្ករក្នុងឈាម។

ដំលូងជ្វា គឺសម្បូរទៅដោយវីតាមីន B6  ហើយវាមានសាធាតុ ហូម៉ូសុីស្តេអុីនទាប បើប្រៀបធៀបទៅនឹងបន្លែដ៏ទៃ  ដែលសាធាតុហូម៉ូសុីស្តេអុីននេះជាសារធាតុគីមីដែលធ្វើអោយមានជំងឺបេះដូង។ លើសពីនេះដំឡូូងឈ្វា មានផ្ទុក វីតាមីន C និង D ដែលមានប្រយោជន៍សម្រាប់មការបង្កើតកោសិកាឈាម, ជួយដល់ការរំលាយអាហារ និងជួយអោយឆ្អឹងលូតលាស់បានល្អទៀតផង។
ដូចគ្នានេះផងដែរ  វីតាមីន C គឺជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នក និងដើរតួនាទីជាភ្នាក់ងារប្រឆាំងនឹងអុកស៊ីតកម្ម ដែលវារារាំងផលប៉ះពាល់ដែលបំផ្លាញរបស់ពពួករ៉ាឌីកាល់សេរី។ ម្យ៉ាងវិញទៀត ទទួលទានដំឡូងឈ្វា នឹងផ្តល់រាងកាយនូវ វីតាមីន A, ម៉ាញ៉េស្យូម, ប៉ូតាស្យូម, ដែក និង ប៉ែលតាសេលេស្យូន (Beta-carotene) ជាច្រើន  ។ ម៉ាញ៉េស្យូមនិងជាតិដែក ជួយក្នុងការ បង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ និងកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍៕
Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ